កំពូលតារាចម្រៀងល្បី លោក ព្រាប សុវត្ថិ ចូលរួមកម្មវិធីតន្រ្តីសប្បុរសធម៌នៅអូស្រ្តាលី

លោក ព្រាប សុវត្ថិ និងក្រុមភ្លេងរបស់លោក នៅទីក្រុងម៉ែលប៊ិន ប្រទេសអូស្រ្តាលី។ Source: SBS Khmer
ជារៀងរាល់ឆ្នាំមូលនិធិសង្រ្គោះកុមារកម្ពុជាអូស្រ្តាលី ហៅកាត់ថា SCCFA តែងតែរៀបចំការប្រគំតន្រ្តីសប្បុរសធម៌ដើម្បីរៃអង្គាសថវិកាជួយផ្គត់ផ្គង់ការសិក្សាដល់កុមារក្រីក្រនៅកម្ពុជា។ ជាមួយនឹងការចូលរួមពីសំណាក់តារាចម្រៀងល្បីៗពីប្រទេសកម្ពុជា ដូចជាលោក ព្រាប សុវត្ថិ និងក្រុមភ្លេងរបស់លោក រួមជាមួយនឹងតារាចម្រៀងជាច្រើនរូបទៀត មូលនិធិនេះក៏នឹងរៀបចំកម្មវិធីមនុស្សធម៌នៅតាមបណ្តាទីក្រុងធំៗក្នុងប្រទេសអូស្រ្តាលីដែលមានប្រជាជនខ្មែរយើងរស់នៅច្រើន ដូចជា ក្រុងម៉ែលប៊ិន ស៊ីដនី ប្រ៊ីសបេន និង អាដឺឡែត ។
Share