ស្រ្តីភៀសខ្លួនខ្មែរម្នាក់ទៀតជាប់ឆ្នោតជាក្រុមប្រឹក្សាសង្កាត់នៅ​អូស្រ្តាលី

Cr. Savry Sarah Ouk

Cr. Savry Sarah Ouk Source: Client image

វាជាមោទនភាពមួយសម្រាប់សហគមន៍ខ្មែរ ដែលបានឃើញពលរដ្ឋដើមកំណើតខ្មែរជាច្រើនរូបរស់នៅក្នុងប្រទេសអូស្រ្តាលី កំពុងតែសាងស្នាដៃ កិត្តិយស កេរ្តិ៍ឈ្មោះនៅលើទឹកដីពហុវប្បធម៌មួយនេះ។


អ្នកស្រី អ៊ុក សាវរីយ៍ ដែល​មាន​ឈ្មោះហៅ​ក្រៅ​ថា សារ៉ា Sarah គឺ​ជា​ជន​ភៀសខ្លួន​ខ្មែរ​ម្នាក់​ដែលភៀសខ្លួនមក​ដល់​ប្រទេស​​អូស្រ្តាលី​ក្នុង​ឆ្នាំ​១៩៨៦។ ក្នុងនាម​ជា​ក្មេងស្រី​តូចម្នាក់ អ្នកស្រី​​បាន​បន្តការសិក្សា​រៀនសូត្ររហូត​ដល់​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ ហើយ​ក៏​ចូល​​ធ្វើ​ការ​ងារ​បម្រើ​សង្គមរហូតមក។កាល​ពី​​ចុង​ឆ្នាំ​២០១៨ អ្នក​ស្រី​ត្រូវ​បាន​ជាប់​ឆ្នោត​ជ្រើសរើសឲ្យ​​ធ្វើ​ជា​ តំណាង​ក្រុមប្រឹក្សា​សង្កាត់ (Councillor) នៅ​តំបន់​Para Ward នៃក្រុង​អាដឺឡែត។

ចង់ដឹងថា​តើ​អ្នកស្រី​ជា​មនុស្ស​បែបណា ហើយ​ឈរ​លើ​គោល​នយោបាយ​អ្វី​ខ្លះ​នោះ? សូមស្តាប់​នូវ​បទ​សម្ភាសន៍​ដូចតទៅ។


Share