សិល្បៈខ្មែរអមតៈត្រូវការ​ពលរដ្ឋ​ខ្មែរ​ស្ម័គ្រ​​ចិត្ត​ចូល​រួម​សម្តែង​ក្នុង​កម្មវិធី​”ប័ង្សុកូល”​នៅ​ម៉ែលប៊ិន

Bangsokol: A Requiem for Cambodia

Bangsokol: A Requiem for Cambodia Source: Cambodian Living Arts

កម្មវិធីសម្ដែងបង្សុកូលរបស់ខ្មែរយើងនឹងត្រូវលើកយកមកសម្តែងជូនភ្ញៀវជាតិនិងអន្តរជាតិទស្សនានៅក្នុងសាលមហោស្រពសិល្បៈដ៏ធំក្នុងក្រុងម៉ែលប៊ិន “Melbourne Art Center” នៅរាត្រីថ្ងៃសុក្រនិងថ្ងៃសៅរ៍ទី១៣និង១៤ខែតុលាឆ្នាំ២០១៧នេះ។


ក្រៅ​ពី​សិល្បករ​និង​សិល្បការិនី​ជាច្រើន​រូប​នឹង​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ នៅ​ក្នុង​កម្មវិធី​សម្តែង​ពី​វប្បធម៌​ខ្មែរ​ដ៏​មហិមានេះ សិល្បៈខ្មែរ​អមតៈ​ដែល​ជា​អ្នក​បង្កើតនូវ​ផ្ទាំង​ទស្សនីយ៍ភាព​ដ៏​អស្ចារ្យ​នេះ​ឡើង​ក៏​កំពុងតែ​ប្រកាស​រក​ពលរដ្ឋ​ខ្មែរ​ស្ម័គ្រ​ចិត្ត​ជាច្រើន​នាក់​ឲ្យ​ចូលរួម​សម្តែង​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ក្រុងម៉ែលប៊ិននេះផងដែរ។

សូមស្តាប់​នូវ​បទសម្ភាសន៍​ជាមួយ​នឹង​អ្នកស្រី​ Seda Douglas ដែល​ជា​មន្រ្តី​ទំនាក់​ទំនង​សហគមន៍​សម្រាប់​កម្មវិធីនេះប្រចាំ​នៅ​ក្រុងម៉ែលប៊ិន​។

 

 


Share