ការបរិច្ចាគសម្លៀកបំពាក់ និងរបស់របរប្រើប្រាស់នៅក្នុងប្រទេសអូស្រ្តាលី

ធុងសម្រាប់បរិច្ចាគនៅទីក្រុងម៉ែលប៊ន
ការបរិច្ចាគសម្លៀកបំពាក់ និងរបស់របរប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលីអាចធ្វើបានក្រោមរូបភាពច្រើនយ៉ាង ដូចជា ការដាក់ក្នុងធុងបរិច្ចាគនៅតាមផ្សារទំនើប ឬតាមស្ថានីយរថភ្លើង ឬតាមកន្លែងចាក់ប្រេងសាំង ឬដាក់ក្នុងថង់បរិច្ចាគដែលគេផ្តល់ឲ្យតាមប្រអប់សំបុត្រនៅមុខផ្ទះ។ វិធីសាស្រ្តម្យ៉ាងទៀត គឺការបរិច្ចាគផ្ទាល់ទៅកាន់កន្លែងលក់សម្ភារៈមួយទឹក ដែលកន្លែងខ្លះប្រើប្រាស់ចំណូលដែលបានពីការលក់ដូរទាំងនោះ ដើម្បីធ្វើសប្បុរសទានបន្តទៅកាន់មណ្ឌលមើលថែទាំក្មេង និងឧបត្ថម្ភកម្មវិធីសម្រាប់ក្រុមមនុស្សដែលមានជីវភាពខ្សត់ខ្សោយ។ តើប្រជាពលរដ្ឋខ្មែរអូស្ត្រាលីចូលចិត្តប្រើប្រាស់វិធីសាស្ត្រាមួយណា? តើពួកគេយល់បែបណាចំពោះវិធីសាស្ត្របរិច្ចាគទាំងនេះ?
Share