គណបក្សប្រជាជនកម្ពុជារៀបចំអបអរបុណ្យខួប៧មករានៅម៉ែលប៊ិនដោយមិនមានបាតុកម្មរាំងផ្លូវ

7 January in Melbourne 2020

ក្រុមការងារយុវជនពង្រឹងគណបក្សប្រជាជនកម្ពុជាក្រៅប្រទេសរៀបចំអបអរបុណ្យខួប ៧មករានៅទីក្រុងម៉ែលប៊ិន។ Source: Facebook

កាលពីសៅរ៍ទី11 ខែមករា ឆ្នាំ 2020 កន្លងទៅនេះ នៅភោជនីយដ្ឋានម៉ាកស៊ីម តំបន់ស្រ្ពីងវ៉េល នាទីក្រុងម៉ែលប៊ិន ក្រុមការងារយុវជនពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងម៉ែលប៊ិន បានរៀបចំពិធីជប់លៀងជូនដល់សមាជិក និងអ្នកគាំទ្ររបស់ខ្លួនរាប់រយនាក់ ដើម្បីអបអរថ្ងៃបុណ្យខួបលើកទី 41 ថ្ងៃ7 មករា1979 ដោយមិនមានបាតុកម្មរារាំងពីសំណាក់សហគមន៍ខ្មែរនៅក្នុងតំបន់ដូចឆ្នាំមុនៗ។



Share