ម្ចាស់ជំនួយបង្ហាញការមិនពេញចិត្តក្នុងការលក់មន្ទីរពេទ្យនគរទេព្យឲ្យទៅរដ្ឋាភិបាល

Pharmacist Richard Lim Source: Supplied
មន្ទីរពេទ្យនគរទេព្យជាមន្ទីរពេទ្យមួយដែលត្រូវបានកសាងឡើងដោយការចូលរួមចំណែកពីសប្បុរជននៅទូទាំងពិភពលោកក្នុងគោលបំណងផ្តល់ការព្យាបាលដល់ស្ត្រីក្រីក្រទាំងឡាយនៅទូទាំងប្រទេសកម្ពុជា។ សប្បុរសជនបានចំណាយពេលជាច្រើនឆ្នាំមុននឹងអាចបញ្ចប់ការសាងសង់មន្ទីរពេទ្យនេះរួចដែលមានទីតាំងនៅសង្កាត់ព្រៃស រាជធានីភ្នំពេញ។ បន្ទាប់ពីមានការឆ្លងរាលដាលជំងឺកូវីដ 19 ក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំមក រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការមួយដើម្បីសិក្សាទិញមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ19 និងប្រែឈ្មោះមន្ទីរពេទ្យនេះជាមន្ទីរពេទ្យហ្លួងម៉ែ។ លោក លឹម សួរ ក្នុងនាមជាអ្នកដឹកនាំមួយរូបក្នុងការជួយរៃអង្គាសថវិកាដើម្បីចូលរួមចំណែកក្នុងដំណើរការសាងសង់នេះបានសម្តែងនូវការមិនពេញចិត្តចំពោះការទិញដូរនេះទេ។
Share