សេចក្តីព្រាងកែប្រែច្បាប់ចូលសញ្ជាតិអូស្រ្តាលីមិនអាចឆ្លងព្រឹទ្ធិសភារួចនោះទេ

Immigration Minister Peter Dutton will make amendments to the citizenship bill

Immigration Minister Peter Dutton will make amendments to the citizenship bill Source: AAP

រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍អូស្រ្តាលីលោក Peter Dutton ត្រូវធ្វើសេចក្តីព្រាងសំណើសុំផ្លាស់ប្តូរសញ្ជាតិរបស់លោកសាជាថ្មី បន្ទាប់ពីមិនអាចឆ្លងព្រឹទ្ធិសភារួច។


លោក​រដ្ឋមន្រ្តី​Peter Dutton បាន​អះអាង​ថា ភាព​បរាជ័យ​នៃ​កំណែទម្រង់​ច្បាប់​ចូលសញ្ជាតិ​របស់​រដ្ឋាភិបាល​នេះ​នឹង​នាំ​ឲ្យ​មាន​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ឡើង​វិញ ជាមួយ​នឹង​ការ​ធ្វើ​តេស្ត​ភាសា​អង់គ្លេស​ងាយស្រួល​ជាង​មុន​ ហើយ​បន្ទាប់​មក​នឹង​ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​ព្រឹទ្ធិសភា​សា​ជាថ្មីម្តងទៀត។

កំណែទម្រង់ថ្មី​លើ​សេចក្តី​ព្រាងច្បាប់​នេះ រដ្ឋាភិបាល​មាន​បំណង​ពិចារណាទទួល​យក​ជនប្រវេសន៍​ដែល​ប្រឡង​ជាប់​តេស្តភាសាអង់គ្លេស​កម្រិត​៥​នៅ​លើ​ស្តង់​ដា​ធ្វើ​តេស្ត​អន្តរជាតិ ដែល​ទាប​ជាង​សំណើ​លើក​មុន​ដែល​ស្នើ​ក្នុង​កម្រិត​៦។


Share