អាជ្ញាធរ បានពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងសិក្សាបច្ចេកទេស ក្នុងការរំដោះទឹក ដែលបានបង្កការជន់លិច នៅលើកំណាត់ផ្លូវជាតិលេខ៣ ចំណុចគីឡូម៉ែត្រលេខ៤៧-៤៨ និងលិចលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
( សំឡេង )
ជំនន់ទឹកភ្លៀង ដែលលិចភូមិ និងកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានអ្នកនាំពាក្យគណៈកម្មការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់ទឹកភ្លៀង នៅក្នុងស្រុកគងពិសី បង្កឱ្យប៉ះពាល់ពលរដ្ឋជាង ៥០០គ្រួសារ។
សូមរម្លឹកថា កំណាត់ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤៧-៤៨ និងគ.ម ៥១-៥២ ស្ថិតនៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានទឹកភ្លៀង ជន់លិច កាលពីថ្ងៃទី១៥តុលា។ ភ្លាមៗ អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចបិទចរាចរណ៍បណ្តោះអាសន្ន មិនឱ្យឡានធំៗ បើកបរឆ្លងកាត់លើកំណាត់ផ្លូវទឹកលិចនេះទេ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀង គិតមកដល់ថ្ងៃទី១៧តុលា គឺបានកើតមាន នៅខេត្តចំនួន ១២ ក្នុងចំណោម ២៥រាជធានីខេត្ត នៅប្រទេសកម្ពុជា។ ក្នុងនោះ ៨ខេត្ត គឺទឹកបានស្រក ទៅរកស្ថានភាពប្រក្រតីឡើងវិញ ខណៈខេត្ត ចំនួន ៤ កំពុងបន្តលិចលង់នៅឡើយ។ ក្នុងនោះ រួមមាន ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ ដែលទើបជន់លិច៕