គម្រោងព្រែកជីក ដែលភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីភ្នំពេញ ទៅកាន់សមុទ្រនេះ ត្រូវបានលោកហ៊ុន ម៉ាណែត ប្រកាសថាកជញ្ជូនផ្លូវទឹកពីភ្នំពេញ ទៅកាន់សមុទ្រនេះានប្រកាសថា នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន សម្រាប់កម្ពុជា ដែលនឹងផ្ដល់លទ្ធភាពឱ្យកម្ពុជា មានឯករាជ្យភាពលើការដឹកជញ្ជូន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅខេត្តទិសនិរតិ ក៏ដូចជា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីកសាងឱ្យបានព្រែកជីកប្រវត្តិសាស្ត្រក្នុងទឹកដីកម្ពុជា ឈានទៅសម្រេចបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដែលចង់ឃើញគម្រោងព្រែកជីកនេះ ក្លាយជាសមិទ្ធផលជាក់ស្ដែងនៅលើដី។
( សំឡេង )
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានអរគុណដល់ប្រជាពលរដ្ឋកម្ពុជា ទាំងនៅទូទាំងប្រទេស ក៏ដូចជានៅទូទាំងពិភពលោក ដែលចូលរួមបង្ហាញជំហរគាំទ្រគម្រោងប្រវត្ដិសាស្ដ្រ ដើម្បីប្រយោជន៍ជាតិមួយនេះ យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយអំពាវនាវឱ្យបន្តចូលរួមរហូតដល់គម្រោងនេះលេចចេញជារូបរាងទ្បើង និងរួចរាល់ជាស្ថាពរ។
សូមរម្លឹកថា ថ្ងៃទី៥សីហា គឺជាថ្ងៃខួបកំណើតផ្លូវការរបស់លោក ហ៊ុន សែន ជាឪពុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ គម្រោងព្រែកជីកថ្មីនេះ ក៏ត្រូវបានប្រកាសឡើង កាលពីឆ្នាំ២០២៣ នៅចុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន មុននឹងផ្ទេរតំណែងជានាយករដ្ឋមន្ត្រី ឱ្យលោក ហ៊ុន ម៉ាណែត កាលពីខែសីហា ឆ្នាំ២០២៣។
គម្រោងព្រែកជីករបស់កម្ពុជានេះ ក៏ត្រូវបានវៀតណាម ប្រឆាំងជំទាស់ ដោយយកហេតុផលពីការប៉ះពាល់ដល់បរិស្ថាន ទឹកទន្លេមេគង្គ និងបញ្ហាភូមិសាស្ត្រនយោបាយ ដោយវៀតណាម លើកឡើងថា ចិនអាចយកព្រែកជីកថ្មីនេះ ដើម្បីចល័តកងទ័ពចិន ចូលជ្រៅក្នុងទឹកដីកម្ពុជា បន្ទាប់ពីចិន បានជួយកម្ពុជា ដើម្បីសាងសង់ និងកែលម្អកំពង់ផែសមុទ្រ នៅមូលដ្ឋានកងទ័ពជើងទឹកកម្ពុជា នៅរាម រួចរាល់ កាលពីពេលថ្មីៗនេះ។
ចំពោះការចោទប្រកាន់របស់វៀតណាមដូច្នេះ ត្រូវបានកម្ពុជា ច្រានចោល ហើយបានបញ្ជាក់ហើយបញ្ជាក់ទៀតថា គម្រោងព្រែកជីក ដែលមានតម្លៃ ១៧០០លានដុល្លារអាមេរិកនេះ សម្រាប់ប្រើប្រាស់ក្នុងការដឹកនាំជញ្ជូន ដែលបំរើឱ្យវិស័យសេដ្ឋកិច្ចកម្ពុជា ហើយក៏ដើម្បីកម្ពុជា មានឯករាជ្យ ដោយលែងពឹងអាស្រ័យលើវៀតណាម ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវទឹក តាមទន្លេមេគង្គ និងដឹកទំនិញតាមផ្លូវគោក ទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅរបស់វៀតណាម នៅអតីតដែនដីកម្ពុជាក្រោម ដែលវៀតណាម គ្រប់គ្រងសព្វថ្ងៃ៕