មន្ត្រីជំនាញសុខាភិបាល ក្រើនរម្លឹកប្រជាពលរដ្ឋខ្មែរ កុំភ្លេចកូវីដ១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពាក់កណ្តាលខែមេសាខាងមុខ

SBS Khmer

Source: SBS Khmer

ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោង ស្តីពី ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់គុណភាពសេវាសុខភាពឯកជន និងមន្ទីរពេទ្យវៃឆ្លាតបៃតង កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសក្រើនរម្លឹកជាថ្មីទៀត ដល់ប្រជាពលរដ្ឋខ្មែរ កុំភ្លេចវិធានការការពារ កុំឆ្លងកូវីដ១៩ នៅក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពាក់កណ្តាលខែមេសាខាងមុខ។



Share