លោក ហុង លីម ថា លោកមិនភ្ញាក់ផ្អើលចំពោះចំណាត់ការរបស់រដ្ឋាភិបាលខ្មែរនោះទេ

MP Hong Lim at 40th year anniversary of Khmer settlement in Cambodia

MP Hong Lim at 40th year anniversary of Khmer settlement in Cambodia Source: SBS Khmer

ស្ថិតនៅក្នុងដំណើរទស្សនកិច្ចផ្លូវការទៅប្រទេសចិន លោក ហុង លីម បានប្រាប់វិទ្យុ SBS ខ្មែរថា លោកមិនភ្ញាក់ផ្អើលចំពោះចំណាត់ការដែលរដ្ឋាភិបាលខ្មែរហាមឃាត់រូបលោកមិនឲ្យចូលទៅក្នុងប្រទេសកម្ពុជានោះទេ ព្រោះវាជារឿងដែលតែងតែកើតឡើងចំពោះអ្នកដែលប្រឆាំងនឹងរដ្ឋាភិបាល។


លើស​ពីនេះ​ទៅ​ទៀត លោក ហុង លីម ថា​លោក​​មិន​ខ្លាចនោះទេ តែ​កំពុងតែ​ពិចារណា​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​លោក​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។ ហើយ​លោក​​បាន​ចាត់​ទុកទង្វើរបស់​រដ្ឋាភិបាល​ខ្មែរ​​នេះ​ថា​ជា​ការរំលោភ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិរបស់លោក។

ចំណែក​ ឯ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លើយ​តប​ថា សម្តី​របស់​លោក​ហុង លីម​ ដែល​ថា​ "រដ្ឋាភិបាល​កម្ពុជា​ជា​របប​តិរច្ឆាន"​​នេះ មិន​មែន​ជា​ការ​រិះគន់​នោះទេ តែ​ជា​ការ​ជេរ​ប្រមាថ​​ដល់​របប​កម្ពុជា ដែល​​ខុស​ទៅនឹង​ច្បាប់​រដ្ឋ​ ទើប​​បណ្តាល​ឲ្យ​មាន​ចំណាត់​ការនេះឡើង។

សូម​ចុចសំឡេង​ដើម្បី​ស្តាប់​នូវ​កិច្ច​សម្ភាសន៍​ទាំង​ស្រុង។

 


Share