អ្នកមិនចេះភាសាអង់គ្លេស ធ្វើដូម្តេចទើបអាចប្រឡងយកសញ្ជាតិអូស្រ្តាលីបាន?

The result of online survey on citizenship changes revealved

Source: AAP

ស្តាប់បទពិសោធន៍របស់អ្នកធ្លាក់ការធ្វើតេស្តចូលសញ្ជាតិអូស្រ្តាលី៣លើករួចមកហើយ និងអនុសាសន៍ពីសំណាក់អ្នកជំនាញជួយដល់ប្រជាជនខ្មែរដែលមិនសូវចេះភាសាអង់គ្លេស និងកុំព្យូទ័រឲ្យប្រឡងយកសញ្ជាតិបាន។


មិនចាំបាច់​តែ​មាន​ការ​ធ្វើ​តេស្ត​ភាសា​អង់គ្លេស​កម្រិត​ថ្នាក់​ចូលរៀន​មហាវិទ្យាល័យ​នោះទេ សូម្បី​តែ​ការ​ធ្វើតេស្តចូលសញ្ជាតិអូស្រ្តាលី​នាពេល​បច្ចុប្បន្ន​នេះ សម្រាប់​សហគមន៍​ខ្មែរ​យើង​មួយ​ចំនួន​ដែល​មិន​សូវ​ចេះ​ភាសា​អង់គ្លេស​នោះ ក៏​ប្រឈម​មុខ​នឹង​ការ​លំបាក​ណាស់​ទៅ​ហើយ។

អ្នកស្រី ម៉ៅ សុភាព អ្នកម៉ែលប៊ិនម្នាក់ ដែល​រស់នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​អស់រយៈពេល​ជាង​១០ឆ្នាំ​ទៅហើយនោះ បាន​ឲ្យ​ដឹងថា ដោយសារតែ​អ្នកស្រី​មិនសូវ​ចេះ​ភាសាអង់គ្លេស អ្នក​ស្រី​បាន​ប្រឡង​ធ្លាក់​តេស្ត​ចូលសញ្ជាតិ​នេះ ៣លើក​រួចមកហើយ។

ហើយ​នេះ​ជាការ​រៀបរាប់​បទពិសោធន៍​ក្នុង​ពេល​ប្រឡង​របស់​អ្នកស្រី។

(សំឡេង)

ជាបន្តទៅនេះ សូម​ជួប​ជាមួយ​នឹង លោក តោ គឹមហេង បុគ្គលិក​ទទួលបន្ទុក​បង្រៀន​ថ្នាក់​ធ្វើតេស្ត​ប្រឡង​ចូលសញ្ជាតិ​នៅ​សមាគម​ខ្មែរ​នៅ​រដ្ឋ​វិចថូរៀវិញ​ម្តង​ ថាតើ​លោក​អាច​ជួយ​អ្នក​ដែល​មិន​ចេះ​ភាសា​អង់គ្លេស​ដូច​អ្នកស្រី​សុភាព​បាន​ដោយ​របៀបណា។


Share