សង្ឃឱវាទរបស់ព្រះតេជគុណ សាន សុជា ដើម្បីជួយឲ្យចិត្តស្ងប់ក្នុងអំឡុងពេលកូវីដ

Venerable San Sochea

Source: Venerable San Sochea

នៅក្នុងកាលៈទេសៈដែលកូវីដ-19កំពុងតែឆ្លងរាលដាលខ្លាំងនេះ ការភ័យខ្លាច ការព្រួយបារម្ភ ការដែលមិនបានជួបជុំក្រុមគ្រួសារមិត្តភក្តិដោយសារតែការបិទខ្ទប់ ការរឹតបន្តឹងនានា… ធ្វើឲ្យប៉ះបង្គិចដល់សុខភាពផ្លូវចិត្តរបស់មនុស្សទូទៅ។ នៅក្នុងប្រទេសអូស្រ្តាលី ប្រសិនបើលោកអ្នកមានអារម្មណ៍ថា អ្នកមានបញ្ហាផ្លូវចិត្ត សូមទៅពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នក ឬទាក់ទងទៅខាង Beyond Blue តាមរយៈលេខ 1300 22 46 36 ឬ ខ្សែទូរស័ព្ទ២៤ម៉ោងរបស់ Life Line ដែលមានលេខ 13 11 14 ឬបើលោកអ្នកត្រូវការអ្នកជួយបកប្រែសូមទូរស័ព្ទទៅលេខ 13 14 50។ ប៉ុន្តែនៅក្នុងខណៈពេលនេះ SBS ខ្មែរសូមជូននូវសង្ឃឱវាទរបស់ព្រះតេជគុណ សាន សុជា ដើម្បីជាជំនួយក្រែងអាចជួយឲ្យលោកអ្នកមានសេចក្តីស្ងប់សុខនៅក្នុងចិត្តបានខ្លះ។



Share