វិធីរក្សាសុវត្ថិភាពលើឆ្នេរសមុទ្រដែលនៅប្រទេសអូស្ត្រាលី

Man sollte immer zwischen den Flaggen schwimmen

Man sollte immer zwischen den Flaggen schwimmen Source: iStockphoto / Paul D Wade/Getty Images/iStockphoto

នៅពេលដែលយើងគិតពីឆ្នេរសមុទ្រអូស្ត្រាលី ការជួបត្រីឆ្លាមតែងតែជារឿងមួយដែលគេនឹកឃើញ។ ក្នុងនាមជាប្រទេសកោះដ៏ធំមួយ អូស្ត្រាលីមានត្រីឆ្លាមច្រើនប្រភេទណាស់។ ប៉ុន្តែ ភាគច្រើននៃប្រភេទត្រីឆ្លាមបង្ហាញការគំរាមកំហែងតិចតួច ឬគ្មានសោះ ។ ទោះជាយ៉ាងណាក៏ដោយ ចរន្តផ្ទៃទឹកដ៏ខ្លាំងមិនឈប់ឈរដែលហូរចេញពីច្រាំងសមុទ្រ ត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់ដ៏ធំបំផុត និងទូទៅបំផុតនៅលើឆ្នេរអូស្ត្រាលី។ ការយល់ដឹងពីកន្លែង និងពេលណាត្រូវហែលទឹក គឺជាការការពារដ៏ល្អបំផុតប្រឆាំងនឹងគ្រោះថ្នាក់ឆ្នេរទាំងនេះ។


Key Points
  • Rip currents are Australia’s number one beach hazard
  • The safest place to swim is at a patrolled beach between the red and yellow flags
  • Australia has some of the world’s strongest shark mitigation strategies in place
  • Tools are available to keep us ‘shark smart’
SLSA បានធ្វើការជួយសង្គ្រោះចំនួន 10,000 ករណី កាលពីឆ្នាំមុន ដែលភាគច្រើនជាការឆ្លើយតបទៅនឹងគ្រោះថ្នាក់ដែលលាក់កំបាំងមួយ។

សេន ដៅ (Shane Daw) គឺជាអ្នកគ្រប់គ្រងទូទៅនៃសុវត្ថិភាពឆ្នេរនៅអង្គការសង្រ្គោះជីវិតនៅលើឆ្នេរអូស្រ្តាល និយាយថា “ចរន្តទឹកហូរគឺជាគ្រោះថ្នាក់លេខមួយរបស់យើងនៅលើឆ្នេរ ដូច្នេះពួកវាមានចំនួនជិតមួយភាគបួននៃការស្លាប់ទាំងអស់ ដោយសារតែលង់ទឹកនៅជុំវិញប្រទេសអូស្ត្រាលី។,”
ក្នុងឆ្នាំនេះយើងមានអ្នកស្លាប់ដោយលង់ទឹកតាមឆ្នេរចំនួន ១៤១ នាក់ ដូច្នេះជាចំនួនសោកនាដកម្មដ៏សោកសៅមួយ។ ប្រហែល ៣៦ នាក់ត្រូវបានគេសន្មតថាបណ្តាយមកពីចរន្តផ្ទៃទឹកដ៏ខ្លាំងមិនឈប់ឈរដែលហូរចេញពីច្រាំងសមុទ្រ។
Shane Daw, General Manager of Coastal Safety at SLSA.
Bondi Beach water swirling rip current looking down helicopter view
water at Bondi Beach Sydney Australia looking dramatic at low tide with water swirling as swimmers and surfers enjoy summer day weather Source: Moment RF / Brendan Maher/Getty Images

Why are rips hazardous?

ចរន្តផ្ទៃទឹកដ៏ខ្លាំងមិនឈប់ឈរដែលហូរចេញពីច្រាំងសមុទ្រ គឺជាបណ្តាញទឹកដ៏មានឥទ្ធិពលដែលផ្លាស់ទីក្នុងទិសដៅផ្ទុយទៅនឹងរលក ទាញអ្នកឱ្យឆ្ងាយពីឆ្នេរ និងចេញទៅសមុទ្រ។


“លោកដៅ និយាយថា ពួកវាអាចពិបាកនឹងមើលឃើញណាស់។ “ពណ៌សគឺល្អ - ដូច្នេះអ្នកឃើញការរំកិលនៃទឹកពណ៌ស ហើយពណ៌បៃតងវាបង្កប់នូវអត្ថន័យរបស់វា។ ពណ៌បៃតងវាមានន័យថាទឹកជាទូទៅ គឺជាទឹកដែលកាន់តែជ្រៅ និងផ្លាស់ទីក្នុងទិសដៅផ្សេងគ្នា។
ចរន្តផ្ទៃទឹកអាចបណ្តាលឱ្យមនុស្សស្លាប់ ដូច្នេះប្រសិនបើអ្នកទទួលបទពិសោធន៍នោះ អង្គការអ្នកសង្រ្គោះជីវិតបានណែនាំដូចខាងក្រោម:

- រក្សាភាពស្ងប់ស្ងាត់ និងរក្សាថាមពលរបស់អ្នក
- លើកដៃឡើងហើយអំពាវនាវរកជំនួយ
- បណ្តែតខ្លួនតាមចរន្តទឹក ព្រោះវាអាចនាំអ្នកត្រឡប់អ្នកទៅកាន់ឆ្នេរខ្សាច់រាក់វិញ ឬហែលស្របទៅនឹងឆ្នេរ ឬឆ្ពោះទៅរករលកបោកបក់ ដើម្បីគេចចេញពីចរន្តផ្ទៃទឹកដ៏ខ្លាំងខ្លានោះ។

Swim between the red and yellow flags

76% នៃការស្លាប់ដោយលង់ទឹកដែលយើងមានក្នុងរយៈពេល 12 ខែកន្លងមកនេះ ពិតជាបានកើតឡើងចម្ងាយមួយគីឡូម៉ែត្រពីសេវាសង្គ្រោះជីវិត។

យើងពិតជាលើកទឹកចិត្តឱ្យប្រជាជាគិតអំពីកន្លែងដែលពួកគេហែលទឹក សមត្ថភាពផ្ទាល់ខ្លួន លទ្ធភាពរបស់ពួកគេ និងកន្លែងដែលអាចធ្វើទៅបាន ហែលទឹកនៅឆ្នេរល្បាតរវាងទង់ក្រហម និងលឿងទាំងនោះ។
Rambu-rambu keamana di pantai
Untuk keselamatan Anda, dianjurkan untuk berenang di antara rambu-rambu peringatan keamanan di pantai Credit: Lee Hulsman/Getty Images
គន្លឹះសុវត្ថិភាពសំខាន់គឺត្រូវហែលទឹកជាមួយមិត្តភ័ក្តិនៅឆ្នេរល្បាតជានិច្ច។

វិធីល្អបំផុតដែលអ្នកអាចស្វែងរកឆ្នេរល្បាតគឺនៅគេហទំព័រ beachsafe.org.au។ នោះគឺជាកម្មវិធីដែលមានប្រហែល 100 ភាសាផ្សេងៗគ្នា ហើយនឹងផ្តល់ឱ្យអ្នកនូវគន្លឹះសុវត្ថិភាពផ្សេងៗគ្នា។

Are sharks a real threat at our beaches?

មិនដូចការលង់ទឹកនៅតាមឆ្នេរសមុទ្រទេ ការវាយប្រហារដោយត្រីឆ្លាមគឺជាព្រឹត្តិការណ៍ដែលកម្រ និងកើតឡើងយូរៗម្តងប៉ុណ្ណោះ។

វេជ្ជបណ្ឌិតហ្វីប៊ី មាស (Phoebe Meagher) គឺជាមន្ត្រីអភិរក្សសត្វព្រៃនៅសហគមន៍អភិរក្ស Taronga.

គាត់គ្រប់គ្រងទិន្នន័យនៃឧប្បត្តិហេតុត្រីឆ្លាមនៅក្នុងប្រទេសអូស្ត្រាលីដែលបានកត់ត្រាអន្តរកម្មត្រីឆ្លាមតាំងពីឆ្នាំ 1800 ។


Sirip ikan di permukaan air
Fin cutting ocean surface with surfers in background at sunrise Source: iStockphoto / Philip Thurston/Getty Images/iStockphoto
Sharks don’t find humans especially appetising and are opportunistic feeders.
Dr Phoebe Meagher, Wildlife Conservation Officer at Taronga Conservation Society
"ខ្ញុំមិនគិតថា ពួកវាមានសមត្ថភាពយល់ដឹងក្នុងការរើសអើងរវាងថនិកសត្វផ្សេងៗនោះទេ។ តាមពិតពួកគេជាអ្នកផ្តល់អាហារ។ យើងកំពុងស្វែងរកពីទិន្នន័យដែលបង្ហាញថាត្រីឆ្លាមមួយបានខាំមនុស្សច្រើនដង ហើយបន្ទាប់មកវាហែលចេញយ៉ាងលឿន។ វាទំនងជាអាចនិយាយបានថា អ្នកនៅកន្លែងខុសហើយមិនត្រូវពេល ហើយតាមទស្សនៈរបស់ត្រីឆ្លាម វាមិន​ខ្វល់ទេ ថាតើវាជាមនុស្ស ឬជាសត្វផ្សោត ឬអណ្តើកនោះទេ។

ពេលខ្លះពួកគេដូចជាក្មេងជំទង។ ពួកគេម្នាក់ៗមានភាពខុសប្លែកគ្នា គ្រប់គ្នាមានអាកប្បកិរិយាខុសៗគ្នា។ ប៉ុន្តែយើងមានចំណុចដែលយើងពិពណ៌នាថាជាគំរូចលនាទូទៅមួយចំនួន។ ដូច្នេះយើងដឹងថា ត្រីឆ្លាមពណ៌ស គឺជាឆ្លាដែលយើងហៅថាប្រភេទឆ្លាមទឹកត្រជាក់។​ ភ្លៀងធ្លាក់ខ្លាំងជាទូទៅជំរុញឱ្យឆ្លាមគោចេញពីស្ទឹង ។​ ឆ្លាមខ្លា និងឆ្លាមគោគឺជាឆ្លាមពេលព្រឹកព្រលឹម និងពេលព្រលប់ បើទោះជាឆ្លាមដែលខាំយើងច្រើនជាងគេបំផុតគឺឆ្លាមស ហើយត្រីឆ្លាមពណ៌សភាគច្រើនខាំយើងនៅពេលថ្ងៃ។

ប្រភេទឆ្លាមផ្សេងទៀតខាំយើងម្តងម្កាល ជាពិសេសប្រសិនបើមានការបង្កហេតុណាមួយ។ អ្នកប្រហែលជាចៃដន្យដើរលើត្រីឆ្លាមកំរាលព្រំ ឬ 'wobbegong' ដែលដេកនៅលើបាតសមុទ្រ។

លោក Green មានប្រសាសន៍ថា ត្រីឆ្លាមទាំងនេះមិនមានគ្រោះថ្នាក់ទេ ជាពិសេសបើប្រៀបធៀបទៅនឹងប្រភេទគោលដៅទាំងបី ដែលពិបាកស្មាន និងអាចបណ្តាលឱ្យអ្នកស្លាប់បាន។
Tanda larangan berenang karena kehadiran ikan hiu
GOSFORD, AUSTRALIA - NOVEMBER 13: North Avoca Beach is closed after a surfer was attacked by a shark on November 13, 2017 in Gosford, Australia. (Photo by Tony Feder/Getty Images) Credit: Tony Feder/Getty Images

Staying shark smart

រដ្ឋញ៉ូវសៅវែល និងអូស្រ្តាលីភាគខាងលិច មានកម្មវិធីកាត់បន្ថយត្រីឆ្លាមខ្លាំងបំផុត ចំនួនពីររបស់ពិភពលោក ដើម្បីការពារអ្នកដើរលេងតាមឆ្នេរ ខណៈដែលកាត់បន្ថយគ្រោះថ្នាក់ដល់ត្រីឆ្លាមផងដែរ។

ឆ្នេរខ្លះមានរបាំងការពារ។ យន្តហោះដ្រូន និងឧទ្ធម្ភាគចក្រផ្តល់ការឃ្លាំមើលពីលើអាកាស ហើយប្រសិនគេឃើញត្រីឆ្លាមនោះ ស៊ីរ៉ែនព្រមានសាធារណជនឱ្យចាកចេញពីផ្ទៃទឹក។

គេក៏ប្រើប្រាស់កម្មវិធីដាក់ស្លាកត្រីឆ្លាម ដើម្បីបញ្ជូនសារអំពីទីតាំងរបស់ត្រីឆ្លាមទៅកាន់កម្មវិធី SharkSmart ក្នុងពេលវេលាជាក់ស្តែង។

លើសពីនេះទៀត មានការជំរុញយ៉ាងខ្លាំងសម្រាប់អ្នកជិះស្គី ឱ្យពាក់ឧបករណ៍រារាំងត្រីឆ្លាម។ ប៉ុន្តែ Shane Daw និយាយថា គន្លឹះសុវត្ថិភាពសំខាន់គឺត្រូវហែលទឹកជាមួយមិត្តភ័ក្តិនៅឆ្នេរល្បាតជានិច្ច។



Penjaga pantai sedang memantau keadaan pantai
A member of the Surf Life Savers takes part in a Search and Rescue operation at Port Beach in North Fremantle, Western Australia, Saturday November 6. 2021. Beaches have been closed amid fears of a shark attack near Perth, with a man reported missing. (AAP Image/Richard Wainwright) NO ARCHIVING Source: AAP / RICHARD WAINWRIGHT/AAPIMAGE
នៅពេលដែលអ្នកឃើញសត្វស្លាបជាច្រើនកំពុងមុជ នោះជាសញ្ញាបញ្ជាក់ឱ្យអ្នកដឹងថា មានត្រីជាច្រើននៅក្នុងទឹក ត្រីតូចៗជាច្រើនមានន័យថាជាត្រីធំ ត្រីធំមានន័យថាត្រីឆ្លាម។

ជាធម្មតាមានសត្វនៅក្រោមត្រីនុយដែលជំរុញត្រីធំឡើងមកខាងលើផ្ទៃទឹក។

នោះហើយជាសារសម្រាប់យើង ។ សូមជៀសវាងការហែលទឹក និងជិះទូកលេងនៅជិតនោះ ឬក្នុងចំណោមត្រីនុយទាំងនោះ។

Share