លោក ហ៊ុន សែន អបអរលោកថាក់ស៊ីន ដែលបានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន មានវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងឱកាសខួបកំណើតលោក ហ៊ុន សែន។
កាលពីព្រលប់ថ្ងៃទី២២ ខែសីហា លោក ហ៊ុន សែន បានប្រកាសអបអរដល់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ដែលលោកហ៊ុនសែន ហៅថា «បងប្រុស» ក្នុងពេលដែលលោក ថាក់ស៊ីន បានវិលត្រឡប់ ទៅកាន់ប្រទេសថៃវិញហើយ កាលពីព្រឹកថ្ងៃទី២២ ខែសីហា។ លោក ហ៊ុន សែន បានលើកឡើង តាមបណ្តាញសង្គម តេឡេក្រាមផ្លូវការរបស់លោកថា «ខ្ញុំបានទទួលដំណឹងដ៏រីករាយថា បងប្រុសរបស់ខ្ញុំ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ ប្រកបដោយសុវត្តិភាព និងបានជួបជុំក្រុមគ្រួសារ ពិសេសចៅៗ ដែលគាត់នឹកខ្លាំងជាងគេ។ ជូនពរបងប្រុស មានសុខភាពល្អ»។
Share