“ខ្ញុំសោកស្តាយដែលលោក នួន ជា គ្មានភាពក្លាហានក្នុងការថ្លែងប្រាប់ការពិតជូនដល់ពលរដ្ឋកម្ពុជាដូចលោកកាំង ហ្គិចអ៊ាវ”

លោកបណ្ឌិត ម៉ៅ ណារ៉ា ដែលបានបាត់បង់ឳពុកម្តាយនិងបងប្អូន៤នាក់ក្នុងសម័យប៉ុលពត Source: Client Image
ក្នុងនាមជាក្មេងកំព្រាដែលបាត់បង់ឪពុកម្តាយនិងបងប្អូនបួននាក់ក្នុង របបខ្មែរក្រហមតាំងពីអាយុ 13ឆ្នាំ លោកបណ្ឌិត ម៉ៅ ណារ៉ា មានប្រសាសន៍ថាលោកពុំមានការខឹងសម្បារជាមួយលោក នួន ជា អតីតមេដឹកនាំកំពូលលំដាប់ទីពីរក្នុងរបបខ្មែរក្រហមដែលបានស្លាប់មុនដំណើរការក្តីត្រូវបញ្ចប់នោះទេ។ ប៉ុន្តែលោកមានការសោកស្តាយដែលលោក នួន ជា គ្មានភាពក្លាហានក្នុងការថ្លែងប្រាប់ការពិតជូនដល់ពលរដ្ឋកម្ពុជាដូចលោកកាំង ហ្គិចអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែងនាសម័យនោះ។
Share