ហេតុអ្វីបានជាលោកអ្នកបញ្ជូនកូនឲ្យទៅរៀនភាសាខ្មែរ?

Sominea and her daughter at VSL Westall

អ្នកស្រី សូមីនា និងកូនស្រី នៅសាលាភាសាខ្មែរ VSL Westall Source: SBS Khmer

កុមារា កុមារីដែលសិក្សានៅ សាលាភាសាខ្មែរ VSL បានបញ្ជាក់ពីគោលបំណងខុសៗគ្នា ក្នុងការរៀនភាសាខ្មែររបស់ពួកគាត់។ អ្នកខ្លះថា ដើម្បីអាចនិយាយជាមួយនឹងឳពុកម្តាយ ឬសាច់ញាតិ អ្នកខ្លះថារៀនខ្មែរព្រោះខ្លួនចង់ទៅលេងស្រុកខ្មែរ ខ្លះថាដើម្បីទៅជួយកុមារក្រីក្រនៅកម្ពុជា ហើយខ្លះទៀតថាដើម្បីសន្សំពិន្ទុសម្រាប់ការប្រឡង VCE ថ្នាក់ទី១២។ ចុះចំពោះលោកប៉ា អ្នកម៉ាក់វិញ ហេតុអ្វីបានជាពួកគាត់បញ្ជូនកូនឲ្យទៅរៀនភាសាខ្មែរ?


បទសម្ភាសន៍​ជាមួយ​​កុមារា កុមារី​ដែល​រៀន​ភាសា​ខ្មែរ៖

នីកា៖ “ខ្ញុំរៀនភាសាខ្មែរដើម្បីជួយកូនអ្នកក្រនៅស្រុកខ្មែរ”


Share