លោកកឹម សុខា ជាប់ឃុំនៅក្នុងផ្ទះម្តងទៀត

លោក កឹម សុខា ជាប់ឃុំម្តងទៀត នៅផ្ទះក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ២៧ឆ្នាំ តែត្រូវឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះរបស់ខ្លួន ដែលស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ នៅជិតតំបន់ត្រឡោកបែក។ លោកកឹមសុខា ក៏ត្រូវបានហាមឃាត់ មិនឱ្យជួបនរណា ក្រៅតែសាច់ញាតិនោះឡើយ។
Share