សហគមន៍ខ្មែរ​ក្នុង​ទីក្រុង​ម៉ែលប៊នធ្វើ​បុណ្យ​ផ្កាប្រាក់សាមគ្គីប្រមូលបច្ច័យជួយដល់មូលនិធិមន្ទីរពេទ្យម៉ូណាស

Khmer community raising funds to support Monash Children Hospital Foundation

លោក លឹម សួរ អ្នករៀបចំកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីប្រមូលបច្ច័យជួយដល់មូលនិធិមន្ទីរពេទ្យម៉ូណាស នៅវត្តពុទ្ធរង្សី នាទីក្រុងម៉ែលប៊ិន។ Source: SK Media Inc. Facebook

កាលពីថ្ងៃអាទិត្យទី2 ខែឧសភា ឆ្នាំ2021 នៅវត្តពុទ្ធរង្សី នាទីក្រុងម៉ែលប៊ិន មានរៀបចំពិធីបុណ្យផ្កាដើម្បីប្រមូលបច្ច័យជួយដល់មូលនិធិមន្ទីរពេទ្យម៉ូណាស ដែលមានមន្ទីរពេទ្យចំនួន 7ស្ថិតក្រោមការជួយជ្រោមជ្រែងពីមូលនិធិនេះ។ កម្មវិធីបុណ្យនេះរៀបចំឡើងដោយលោក លឹម សួរ ព្រមទាំងព្រះសង្ឃនិងពុទ្ធបរិស័ទ្ធចំនួន ៧វត្តនៅទូទាំងក្រុងម៉ែលប៊ិន ដោយមានពុទ្ធបរិស័ទ្ធចូលរួមជាច្រើនរយនាក់ ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកសភា ចៅហ្វាយក្រុង City of Greater Dandenong សមាជិកសមាជិកក្រុមប្រឹក្សាក្រុង ព្រមទាំងតំណាងវេជ្ជបណ្ឌិតមកពី មន្ទីរពេទ្យ ប្រធានមូលនិធិ និងបុគ្គលិកមូលនិធិមន្ទីរពេទ្យម៉ូណាសផងដែរ។ បុណ្យផ្កាប្រាក់នេះប្រមូលបច្ច័យសរុបជាង 6ម៉ឺនដុល្លារ។



Share