បុណ្យផ្កាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ត្រូវប្តូរពីការធ្វើនៅទីវត្តអារាម មកធ្វើតាមអនឡាញវិញ

Happy patient in Angkor Children Hospital in Cambodia

Source: Angkor Children Hospital

កម្មវិធីជាច្រើននៅក្នុងសហគមន៍ត្រូវបានលុបចោល ឬពន្យារពេល ដោយសារតែការឆ្លងរាលដាលនៃកូវីដ-19។ ជាមួយនឹងភាពមិនប្រកដប្រជានៃពេលវេលាក្នុងការរឹតបន្តឹង ឬ lockdown នានា អ្នករៀបចំកម្មវិធីជាច្រើនត្រូវចេះសម្របខ្លួនទៅតាមស្ថានការណ៍ កែប្រែពីការជួបជុំដោយផ្ទាល់ មកជាការជួបជុំតាមអនឡាញជាដើម។ បុណ្យផ្កាប្រាក់សាមគ្គីដែលផ្តួចផ្តើមឡើងដោយអង្គការ SCCFA ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅថ្ងៃអាទិត្យ ទី ៩ មិថុនា នេះ នឹងត្រូវប្តូរពីការធ្វើនៅទីវត្តអារាម មកធ្វើតាមអនឡាញវិញ។ លោកស្រីប៊ុនឡឺវី សេដា សហស្ថាបនិកអង្គការនេះរៀបរាប់បន្ថែម។



Share