សហគមន៍ខ្មែរចម្រុះនៅប្រទេសអូស្រ្តាលីជួបជុំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

Khmer New Year at Burden Park, Melbourne

Source: Dane Lao

ទំនៀមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរប្រព្រឹត្តទៅចំនួន ៣ថ្ងៃ។ ថ្ងៃដំបូងជា «ថ្ងៃមហាសង្ក្រាន្ត» ថ្ងៃទី២ ជា«ថ្ងៃវ័នបត» និងថ្ងៃទី៣ ជា«ថ្ងៃឡើងស័ក» ។ ប្រជាពលខ្មែរនៅក្នុងប្រទេសកម្ពុជានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅថ្ងៃទី១៤ ១៥ និង ១៦ ខែមេសា ។ ថ្ងៃទី១៤ គឺជាថ្ងៃមហាសង្រ្កាន្ត ហើយឆ្នាំនេះប្រជាពលរដ្ឋខ្មែរត្រៀមទទួលសង្រ្កាន្តធំវេលាម៉ោង ១០ព្រឹក ។ ដោយឡែកយើងសង្កេតប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្រ្តាលីបានប្រមូលផ្តុំគ្នាជាបន្តបន្ទាប់នៅតាមស្ថាប័រៀងៗខ្លួន ហើយអ្វីដែលគួរឲ្យគត់សម្គាល់នោះគឺកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ បងប្អូនខ្មែរដែលកំពុងរស់នៅទីក្រុងមែលប៊នរាប់រយនាក់បានជួបជុំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅសួនសាធារណៈ Burden Park។



Share