ក្នុងឱកាសបុណ្យកាន់បិណ្ឌ ព្រះសង្ឃនៅក្រុងម៉ែលប៊នបែរជាត្រូវធ្វើចង្ហាន់ដោយអង្គឯង

Monks at Wat Moniraingsey Melbourne

ព្រះសង្ឃនៅវត្តមុនីរង្សី ម៉ែលប៊ន Source: Supplied

ជាមួយនឹងការរឹតបន្តឹងដំណាក់កាលទីបួននៅក្នុងក្រុងម៉ែលប៊ន ត្រូវបន្តរហូតដល់យ៉ាងហោចណាស់ចុងខែកញ្ញា មានន័យថា ទីវត្តអារាមត្រូវបិទទ្វារ មិនអនុញ្ញាតិឲ្យមានការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជំបិណ្ឌដែលកំពុងតែប្រព្រឹត្តិទៅនៅរវាងថ្ងៃទី 3 កញ្ញា រហូតដល់ថ្ងៃទី១៧កញ្ញា ដែលជាថ្ងៃភ្ជុំបិណ្ឌនោះទេ។ ព្រះសង្ឃទៀតសោតក៏មិនអាចនិមន្តទៅបិណ្ឌបាតនៅខាងក្រៅបាន?តើព្រះសង្ឃបានចង្ហាន់មកពីណាឆាន់? សូមស្តាប់បទសម្ភាសន៍រវាងSBS ខ្មែរ ជាមួយនឹងព្រះតេជគុណ លាង ប៉ុន គ្រូសូត្រស្តាំនៃវត្តមុនីរង្សីដូចតទៅ។



Share