អំណោយវ៉ាក់សាំងបង្ការកូវិដ១៩ ប្រភេទ Pfizer ជាង ១លាន ៥សែនដូសបន្ថែម ជូនដល់កម្ពុជា

Source: meng phalla
ដូចការគ្រោងទុក វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer ចំនួន ១ ៥៦៧ ៥៣០ ដូស ជាជំនួយរបស់ប្រទេសអូស្ត្រាលី ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេស មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ កាលពីម៉ោងប្រមាណ ៧យប់ ថ្ងៃទី២៨ ខែធ្នូ។ នេះជាលើកទី២ បន្ទាប់ពីកាលពីយប់ថ្ងៃអាទិត្យ ទី២៦ធ្នូ ថ្នាំវ៉ាក់សាំង Pfizer ចំនួន ៧៨៣ ០០០ដូស ដែលជាជំនួយអូស្ត្រាលី ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេស មកជូនដល់កម្ពុជា ដោយមានវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងតំណាងស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា បានអញ្ជើញទៅទទួល។
Share