មិនទាន់មានសមាជិកសភាអូស្រ្តាលីរូបណា សន្យាថានឹងអមដំណើរលោកសម រង្ស៊ី ទៅប្រទេសកម្ពុជាវិញនៅឡើយនោះទេ

Cambodia's Opposition Leader in Exile Sam Rainsy

Cambodia's Acting Opposition Leader in Exile Sam Rainsy Source: AAP

ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលនិរទេសខ្លួនចេញក្រៅប្រទេស លោកសម រង្ស៊ី កំពុងតែមានវត្តមាននៅក្នុងទឹកដីប្រទេសអូស្រ្តាលី ដើម្បីជួបជាមួយនឹងសហគមន៍ខ្មែរដែលគាំទ្ររូបលោក ក៏ដូចជាជំនួបផ្លូវការជាមួយនឹងអ្នកមុខអ្នកការ តំណាងរាស្រ្ត សមាជិកព្រឹទ្ធឹសភាមួយចំនួននៅក្នុងប្រទេសអូស្រ្តាលី។


តើ​ក្នុង​រយៈពេលកន្លង​មកនេះ លោក​សម រង្ស៊ី សម្រេចបាន​នូវ​បេសកកម្ម​​អ្វី​ខ្លះ? តើសេចក្តី​ប្រកាស​ពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍របស់លោក​លើកនេះ​ជាក់លាក់កម្រិតណា? តើ​លោក​នឹង​ចូល​តាម​ច្រក​ណា? សូមស្តាប់​នូវ​បទសម្ភាសន៍រវាង SBSខ្មែរ និង លោក សម រង្ស៊ី ដូចតទៅ។


Share