អ្នករៀបចំក្បួនសែនកាត់ឆុង បានឱ្យដឹងថា មិនខុសពីរាល់ឆ្នាំនោះទេ ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ឬវៀតណាម ហើយពេលខ្លះ ក៏ជាជនវៀតណាមតែម្តង បានមកធ្វើពិធីសែន កាត់ឆុង នៅវិហារចិន នៅរមណីយដ្ឋានវត្តភ្នំ ដែលក្នុងមួយថ្ងៃៗ មានរាប់ពាន់នាក់។
( សំឡេង )
សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម នឹងធ្វើឡើង ចំថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ ថ្វីបើមិនមែនជាបុណ្យជាតិ ដែលត្រូវឈប់សម្រាកពីការងារ តែប្រជាពលរដ្ឋខ្មែរយើងច្រើន ដែលកាត់សែស្រឡាយចិន និងវៀតណាម បានសែន និងឈប់សម្រាកពេញផ្ទៃប្រទេស៕