ជួបជាមួយម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ១ក្នុងការប្រឡងចំរៀងខ្មែរឆ្នាំ២០១៩

Nov Rachna winner of Singing Contest 2019

Nov Rachna, the winner of Singing Contest 2019 Source: SK Media

ការស្រឡាញ់សិល្បៈចម្រៀង ព្រមទាំងការចង់រក្សាប្រពៃណីវប្បធម៌ជាតិ ជាកត្តាមួយចំនួនដែលជំរុញចិត្តឲ្យអ្នកនាងនូវ រចនា អ្នកស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ម្នាក់បានដាក់ពាក្យប្រឡងចំរៀងរហូតដល់បានជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងកម្មវិធីប្រឡងចំរៀងខ្មែរ ដែលរៀបចំឡើងដោយសមាគមខ្មែរនៃរដ្ឋវិចតូរីយ៉ា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។


អ្នកនាង​ នូវ រចនា ដែល​បាន​ធ្វើ​អន្តោប្រវេសន៍​មក​កាន់​ប្រទេស​អូស្រ្តាលី​ក្នុង​ឆ្នាំ ២០១៣នោះ បច្ចុប្បន្ន​គឺ​ជា និស្សិត​មហាវិទ្យាល័យ​ ​ផ្នែក​គណនេយ្យ​ និង​ជា​ម្ចាស់​អាជីវកម្ម​ធុនតូច​មួយ​កន្លែង​នៅ​តំបន់​south Yarra។

តើ​បេក្ខនារី​រូប​នេះបាន​លើក​យក​​ច្រៀង​បទចម្រៀងអ្វីខ្លះ​មក​ចូលរួម​ក្នុងការ​ប្រឡង និង​មាន​ទឹកដម​សំឡេង​បែបណា ទើប ឈាន​ដល់​ទទួល​ចំណាត់ថ្នាក់​លេខ១ ក្នុងកម្មវិធីប្រឡងនេះ? 

សូម​ស្តាប់​បទ​សម្ភាសន៍​របស់​លោក ខឹម សារឹម ជាមួយ​អ្នកនាង​ នូវ រចនា បេក្ខនារី​ជាប់ចំណាត់ថ្នាក់​លេខ​មួយ​ដូចតទៅ។


Share