មានបេក្ខជនខ្មែរកាន់តែច្រើនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់នៅរដ្ឋវិចថូរៀ

Source: Supplied
មានប្រជាជនអូស្រ្តាលីដើមកំណើតខ្មែរយើងកាន់តែច្រើនឡើងៗ ដែលចូលរួមបម្រើសហគមន៍ និងប្រឡូកនៅក្នុងវិស័យនយោបាយក្នុងប្រទេសអូស្រ្តាលី។ ជាក់ស្តែងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅក្នុងរដ្ឋវិចថូរៀនេះ មានបេក្ខជនបេក្ខនារីដើមកំណើតខ្មែរយើងយ៉ាងហោចណាស់៥ រូបឈរឈ្មោះនៅក្នុងតំបន់នានាក្នុង City of Greater Dandenong។ លោកយឹម ថៃហ៊ន គឺជាបេក្ខជនម្នាក់ក្នុងចំណោមនោះ ដែលឈរឈ្មោះនៅតំបន់ Springvale South។
Share