គ.ជ.ប តម្រូវឱ្យគណបក្សភ្លើងទៀនកែតម្រូវបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ

Rong Chhun.jpg

លោក រ៉ុង ឈុន បេក្ខជនឈរឈ្មោះតំណាងរាស្ត្រ នៅលំដាប់លេខរៀងទី១ ប្រចាំខេត្តកណ្តាល របស់គណបក្សភ្លើងទៀន។

នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ គ.ជ.ប តាមរយៈលោក ទេព នីថា អគ្គលេខាធិការគ.ជ.ប បានផ្ញើលិខិត ជូនលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដោយលើកឡើងថា លោក រ៉ុង ឈុន ត្រូវតុលាការកាត់ទោសពីបទមជ្ឈិម ហើយមិនទាន់មាននីតិសម្បទានោះទេ។ ដូច្នេះ គណបក្សភ្លើងទៀន ត្រូវដាក់បេក្ខជនថ្មីជំនួសលោក រ៉ុង ឈុន ដែលជាបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ នៅលំដាប់លេខរៀងទី១ ប្រចាំខេត្តកណ្តាល របស់គណបក្សភ្លើងទៀន។



Share