ការកែប្រែច្បាប់ថ្មីពាក់ព័ន្ធនឹងការជួលផ្ទះសម្បែងនៅក្នុងរដ្ឋវិចថូរៀ

Solicitor Yun Cheat

Solicitor Yun Cheat Source: Solicitor Yun Cheat

ថ្មីៗនេះរដ្ឋវិចថូរៀបានធ្វើការកែប្រែច្បាប់ថ្មីពាក់ព័ន្ធនឹងការជួលផ្ទះសម្បែង ដើម្បីផ្តល់ជូននូវប្រព័ន្ធមួយដែលមានលក្ខណៈយុត្តិធម៌ជាងមុនសម្រាប់អ្នកជួលផ្ទះ។ នៅក្នុងច្បាប់ថ្មីនេះ ចាប់តាំងពីថ្ងៃទី២៩ ខែមីនាឆ្នាំ២០២១តទៅ ផ្ទះជួលត្រូវតែបំពេញតាមលក្ខណៈស្តង់ដារជាអប្បបរមា “Rental minimum standards” ដែលមានដូចជា៖ ត្រូវតែមានសោរចាក់ទ្វារឲ្យបានត្រឹមត្រូវ ត្រូវមានបង្គន់អនាម័យ មានបន្ទប់ទឹក ចង្រ្កានបាយ មានបង្អួច មានប្រព័ន្ធភ្លើងដែលមានសុវត្ថិភាព ។ល។ លោកមេធាវី យន់ ជាតិ ពន្យល់បន្ថែម។



Share