និស្សិតខ្មែរចែករំលែកបទពិសោធន៍ក្នុងការចាកចេញពីអូស្រ្តាលីទៅកម្ពុជាវិញ ដោយសារវិបត្តិកូរ៉ូណា

Oversea student from Cambodia

និស្សិតអន្តរជាតិ កញ្ញា ឃឹម កណិកា សម្រេចចិត្តវិលទៅកម្ពុជាវិញ ក្នុងពេលមានវិបត្តិកូរ៉ូណានៅអូស្រ្តាលី។ Source: Supplied

ដោយសារតែការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា សកលវិទ្យាល័យនានាបានធ្វើការផ្លាស់ប្តូរពីការសិក្សានៅក្នុងថ្នាក់រៀន មកជាការសិក្សាតាមប្រព័ន្ធអនឡាញវិញ ដែលវាធ្វើនិស្សិតជាច្រើនប្រឈមនឹងការលំបាកក្នុងការសិក្សា។ គួបផ្សំជាមួយនឹងការរឹតបន្តឹង និងបម្រាមគោចរនានា ជាពិសេសនៅក្នុងរដ្ឋវិចថូរៀដែលកំពុងតែមានការរឹតត្បឹតកាន់តែតឹងតែងមកលើរាល់សកម្មភាពរស់នៅប្រចាំថ្ងៃនោះ និស្សិតអន្តរជាតិមួយចំនួនបានសម្រេចចិត្តវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។ ជាក់ស្តែង កញ្ញា ឃឹម កណិកា ដែលជានិស្សិតឆ្នាំទី៣ នៅសកលវិទ្យាល័យមួយនៅទីក្រុងម៉ែលប៊ិន ថ្មីៗនេះ ក៏បានសម្រេចចិត្តវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ។ នៅមុនពេលចាកចេញ កញ្ញាបានផ្តល់នូវបទសម្ភាសន៍ជាមួយ SBSខ្មែរ ដូចតទៅនេះ។



Share