តើគួរកុហកកូនៗរបស់លោកអ្នកពីរឿងព្រេងរបស់តាណូអែល ឬ Santa Claus ដែរឬទេ?

Santa sneaking in

Santa sneaking in Source: iStockphoto

មានការជំរុញឲ្យឳពុកម្តាយ ឈប់ធ្វើពើពីរឿងតាណូលថាជារឿងពិតទៀត ក្នុងករណីដែលការកុហក ធ្វើឲ្យខូចខាតដល់ទំនាក់ទំនងជាមួយនឹងកូនៗរបស់ពួកគេ។


រឿង​ប្រឌិត​ពី​តាណូអែល ប្រឈមមុខ​នឹង​គ្រោះថ្នាក់នៃ​ការ​ចុះថយ​ជំនឿ​របស់​កូន​ៗ និង​មន្ទិលសង្ស័យ​លើ​ក្រមសីលធម៌​របស់​ឳពុកម្តាយ នេះបើយោង​តាម​អ្នក​ជំនាញ​ពីរ​រូប។

សាស្រ្តាចារ្យ​ផ្នែក​ចិត្ត​សាស្រ្ត លោកសាស្រ្តាចារ្យ Christopher Boyle និង​អ្នក​វិទ្យាសាស្រ្ត​សង្គម Dr. Kathy McKay ក៏​បាន​ថ្កោល​ទោស​ចំពោះគំណិត​នៃ​ការ​បញ្ជាក់​ពី​ភ្នាក់ងារ​ស៊ើបអង្កេត​នៅតំបន់​ប៉ូលខាងជើង ដែល​កាត់​ក្តីថាកុមារណា​ដែល​ធ្វើ​​ល្អ​និង​កុមារណា​ដែល​​ខិលខូចនោះ។

ប្រសិនបើឪពុកម្តាយ​អាច​កុហក​ពី​អ្វី​ដែល​ពិសេស​និង​មាន​វេទមន្ត​បែបនេះ តើ​ពួកគេ​អាច​ជឿជាក់បាន​លើ​ការ​បន្ត​ធ្វើ​ជា​អ្នក​មើលថែ​នូវ​គតិបណ្ឌិត​និ​ងការ​ពិតទេ? អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​បែបនេះនៅ​ក្នុង​សៀវភៅ The Lancet Psychiatry។

អ្នក​ទាំងពីរ​ក៏បាន​ផ្តល់​ជាយោបល់​ផងដែរថា ឳពុកម្តាយ​អាចថា​​មិនត្រូវ​បាន​លើកទឹកចិត្ត​ដោយ​ការ​គិត​របស់​កូនៗពួកគេ​នោះទេ ប៉ុន្តែ​គឺ​ជា​តម្រូវ​ការ​អត្មានិយម​មួយ​ដើម្បីបណ្តុះឡើង​វិញ​នូវ​កុមារភាព​របស់​ពួកគេ​ផ្ទាល់។

សាស្រ្តាចារ្យ​Boyle បានការពារ​​ការ​អះអាង​លើគំនិតនេះ​ហើយ​មានប្រសាសន៍ថា សីលធម៌ក្នុង​ការ​ធ្វើ​ឲ្យ​កុមារ​ជឿនៅ​ក្នុង​​ជំនឿ​រឿង​ព្រេង​បែបនេះ​ត្រូវ​តែ​បាន​ចោទសួរឡើង។

លោកសាស្រ្តាចារ្យ​បន្ថែមទៀតថា “កុមារទាំង​អស់​ជា​យថាហេតុ​នឹង​ដឹង​ថា ពូកគេ​ត្រូវ​បាន​គេ​កុហក​ជាហូរ​ហែតាំង​ពីដើមមក​អស់​ពេល​ជាច្រើនឆ្នាំ ហើយ​រឿងនេះ​ធ្វើ​ឲ្យ​គេ​គិត​បន្តទៀត​ថា​តើនៅ​មាន​រឿង​អ្វី​ផ្សេង​ទៀត​ដែល​កុហក​ដល់​ពួកគេ​ដែរឬទេ?”៕
បទសម្ភាសន៍​ជាមួយ​នឹង​ម្តាយ​ម្នាក់​ដែល​តែងតែ​និទាន​រឿង​តាណូអែល​ ហើយ​គិត​ថា​វាជា​រឿង​ល្អ​សម្រាប់​កូនៗ​របស់គាត់

ការយល់ឃើញពីពិធីបុណ្យChristmasនិងព្រេងនិទានតាណូអែល



 


Share