ផ្លូវល្បឿនលឿនទី២នៅកម្ពុជា ភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ដើមខែមិថុនា

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល.jpg

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ នៅប្រទេសកម្ពុជា មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ នឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី៦ ដើមខែមិថុនាខាងមុខនេះហើយ។ ពិធីបើកការដ្ឋាន នឹងធ្វើឡើង ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តាមការគ្រោងទុក ផ្លូវល្បឿនលឿននេះ ត្រូវប្រើពេលសាងសង់ ៤ឆ្នាំ និងប្រើប្រាស់ថវិកាប្រមាណ ១ពាន់ ៤រយលានដុល្លារ ត្រូវសាងសង់ជា ៤គន្លង កាត់ខេត្ត ៣ គឺខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង។



Share