លោក ហ៊ុន សែន៖ ការ​បោះឆ្នោត​នៅ​កម្ពុជា មិនចំណុះឱ្យ​ប្រទេស​ណាសរសើរ ឬបន្តុះបន្អាប់​ទេ

Cambodia PM Hun Sen and his son Hun Manet

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអនាគតនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត

ក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ជនរួមជាតិ ក្រោយការបោះឆ្នោត កាលពីថ្ងៃទី២៦ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង ដោយអះអាងថា លោក មិនដៀមដាមដល់ប្រទេសណាមួយទេ ដែលតែងតែរិះគន់លើការបោះឆ្នោតនៅកម្ពុជានោះ។ ចាប់តាំងពីការបោះឆ្នោតសកល នៅកម្ពុជា កាលពីឆ្នាំ២០១៨ ដែលប្រទេសនោះ បានរិះគន់លើការបោះឆ្នោតនៅកម្ពុជា ដោយសារតែមិនមានបក្សប្រឆាំង ចូលរួមប្រកួតប្រជែង ប៉ុន្តែប្រទេសនោះ នៅតែត្រូវធ្វើការជាមួយលោក ដែលដឹកនាំរដ្ឋាភិបាលកម្ពុជាដដែល។



Share