លោក ហ៊ុន សែន ប្រតិកម្មខ្លាំងៗជាថ្មីម្តងទៀតពាក់ព័ន្ធនឹងរឿងកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម

Source: Facebook / SPM Facebook Page
ជាថ្មីម្តងទៀត កាលពីថ្ងៃទី១៦ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញប្រតិកម្មខ្លាំងៗ ដោយច្រានចោលការចោទប្រកាន់មកលើករាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងរឿងកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា។ លោក ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ជាថ្មីថា កំពង់ផែរាម ជាទឹកដីកម្ពុជា ដែលកម្ពុជា មានសិទ្ធិបង្កើតមូលដ្ឋានទ័ព ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដោយមិនបានប្រគល់ទៅឱ្យកងទ័ពចិន ដូចការចោទប្រកាន់របស់សហរដ្ឋអាមេរិកនោះទេ។
Share