លោក ហ៊ុន សែន ណែនាំឲ្យផ្ទេរអ្នកជំងឺកូវីដចេញពីស្តាតអូរឡាំពិក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឲ្យផ្ទេរអ្នកជំងឺកូវីដចេញពីពហុកីឡដ្ឋានជាតិអូឡាំពិក ទៅកាន់មន្ទីរពេទ្យ។ Source: Meng Phalla
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងផ្ដល់អនុសាសន៍ដល់កីឡាករកម្ពុជា ដែលត្រូវទៅចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី២៨ ខែមេសានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវពិភាក្សាគ្នា ដើម្បីផ្ទេរអ្នកជំងឺកូវីដ ចេញពីស្តាតអូរឡាំពិក ខណៈជំងឺកូវីដ១៩ នៅកម្ពុជា បន្តថមថយ។ នោះគឺប៉ុន្មានថ្ងៃជាប់គ្នានេះ កូវីដនៅកម្ពុជា ប្រភេទអូមីក្រុង ឆ្លងតែ ២នាក់ ទៅ ៥នាក់ប៉ុណ្ណោះ ក្នុង ១ថ្ងៃៗ និងមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ទៀតទេ។
Share