ស្ត្រីឧកញ៉ាវ័យក្មេងខាងអចលនទ្រព្យដីធ្លីម្នាក់នៅខេត្តសៀមរាបត្រូវបានចាប់ខ្លួន

លោកស្រី ឡេង ចាន់ណា មានងារជាឧកញ៉ាខាងអចលនទ្រព្យ ដីធ្លី នៅខេត្តសៀមរាប.jpg

លោកស្រី ឡេង ចាន់ណា មានងារជាឧកញ៉ាខាងអចលនទ្រព្យ ដីធ្លី នៅខេត្តសៀមរាប.jpg

អ្នកនាំពាក្យអយ្យការអម សាលាដំបូង ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែមីនា បានចេញប្រកាស ផ្សាយថា ស្នងការនគរបាលខេត្តសៀមរាប បានឃាត់ខ្លួន លោកស្រី ឡេង ចាន់ណា ដែលជាអគ្គនាយកក្រុមហ៊ុនទ្រីលាន ស៊ីធីមើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឲ្យចូលខ្លួន របស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។លោកស្រី ឡេង ចាន់ណា មានងារជាឧកញ៉ាខាងអចលនទ្រព្យ ដីធ្លី នៅខេត្តសៀមរាប រងការប្តឹងផ្តល់ពីប្រជាពលរដ្ឋច្រើននាក់ ពាក់ព័ន្ធនឹងការឆបោក ក្នុងជំនួញដីធ្លីនោះ។


អ្នកនាំពាក្យតុលាការ ខេត្តសៀមរាប បានបញ្ជាក់ ក្នុងសេចក្តីប្រកាសខ្លីថា ការឃាត់ខ្លួនលោកស្រី ឡេង ចាន់ណា និងបក្ខពួកនេះ ធ្វើឡើងដោយផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបទល្មើសឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់។

សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់បន្ថែមថា «ជនសង្ស័យ និងបក្ខពួក នឹងត្រូវបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី»។

ជុំវិញការឃាត់ខ្លួនលោកស្រី ឡេង ចាន់ណា ដែលមានងារជាឧកញ៉ា និងបក្ខពួកនេះ ត្រូវបានលោក លី វីរៈ អ្នកនាំពាក្យសាលាខេត្តសៀមរាប បញ្ជាក់យ៉ាងដូច្នេះថា៖
( សំឡេង )

សូមរម្លឹកថា ករណីលោកស្រី ឡេង ចាន់ណា ត្រូវបានប្រជាពលរដ្ឋអ្នករងគ្រោះ លើកឡើងថា ពួកគេ បានចាញ់បោកក្រុមហ៊ុនរបស់លោកស្រី ឡេង ចាន់ណា ក្រោមរូបភាព ដាក់ប្រាក់វិនិយោគ ដោយទទួលបានការប្រាក់ខ្ពស់ប្រចាំខែ។ ប៉ុន្តែការប្រាក់ ដែលក្រុមហ៊ុនទូទាត់ឱ្យពលរដ្ឋ មិនបានប៉ុន្មានផង ក្រុមហ៊ុនក៏ឈប់ទូទាត់ ហើយក្រោយមក ក៏ក្រុមហ៊ុនរបស់ឧកញ៉ា ឡេង ចាន់ណានោះ បានប្រកាសថា មិនមានលទ្ធភាពទូទាត់ឱ្យពលរដ្ឋ ដោយសារតែវិបត្តិសេដ្ឋកិច្ចសកល។

 


Share