ក្រៅពីការចូលលេងកម្សាន្តនៅលើព្រិលទឹកកកដោយឥតគិតថ្លៃទៅហើយនោះ ពិធីបុណ្យដែលទទួលបានពានរង្វាន់លេខ1នារដូវរងានេះ នៅមានការលក់ម្ហូបអាហារ និងល្បែងកម្សាន្តជាច្រើនទៀត។ សូមស្តាប់បទសម្ភាសន៍រវាងSBS ខ្មែរ ជាមួយនឹងលោក Richard Lim ក្រុមប្រឹក្សាសង្កាត់នៅតំបន់ Springvale នៃ City of Greater Dandenong ដូចតទៅ។
ព្រិលទឹកកករាប់ម៉ឺនតោនត្រូវបានដឹកមកតំបន់ស្រ្ពីងវ៉ែល

Source: City of Greater Dandenong
ព្រិលទឹកកករាប់ម៉ឺនតោននឹងដឹកចេញពីភ្នំទឹកកក Mt. Buller មកកាន់តំបន់ផ្សារស្រ្ពីងវែលនៃរដ្ឋវិចថូរៀ ដើម្បីប្រារព្ធពិធីបុណ្យព្រិលទឹកកករដូវរងា Springvale Snow Fest នៅថ្ងៃអាទិត្យ ទី 31 ខែកក្កដា ចុងសប្តាហ៍នេះ។
Share