វាជាលើកដំបូងដែល អត្ថបទ វីដេអូ រូបភាព និងសំឡេង ដែលបង្កើតឡើងដោយAI នឹងដើរតួនៅក្នុងយុទ្ធនាការនយោបាយ ។
ក្នុងប្រទេសឥណ្ឌា ការក្លែងបន្លំវីដេអូ រូបភាព និងសំឡេង ដែលហៅថា deepfakes របស់សិល្បករបូលីវូដដែលគាំទ្រគណបក្សនយោបាយ បានលោតឡើងនៅលើ feeds ក្នុងបណ្តាញសង្គមរបស់អ្នកបោះឆ្នោត។
អ្នកដឹកនាំអង្គភាពវិភាគ Deepfakes (DAU) លោកស្រី Pamposh Raina បាននិយាយថា៖ "សំឡេងរបស់ពួកគេត្រូវបានគេយកទៅប្រើប្រាស់ ក្នុងករណីខ្លះ បានផ្លាស់ប្តូរទាំងស្រុង ពីអ្វីដែលពួកគេបាននិយាយនៅក្នុងវីដេអូដើម ដើម្បីឱ្យវាហាក់ដូចជា ពួកគេកំពុងគាំទ្រគណបក្សនយោបាយណាមួយ នៅពេលដែលវាមិនមែនជាការពិត។"
ស្របពេលជាមួយគ្នានេះ នៅសហរដ្ឋអាមេរិក រូបភាពដែលបង្កើតឡើងដោយAIមួយសន្លឹក របស់លោកស្រី Kamala Harris ដែលស្លៀកពាក់ជាមន្រ្តីសូវៀត ត្រូវបានចែករំលែកយ៉ាងទូលំទូលាយ ជាពិសេសនៅក្នុងចំណោមអ្នកបោះឆ្នោតសហគមន៍ឡាទីន។
នាយកនិពន្ធ របស់ Factchequedo លោកស្រី Ana Marìa Carrano បាននិយាយថា៖ "នៅក្នុងករណីនៃសហគមន៍និយាយភាសាអេស្ប៉ាញ មនុស្សជាច្រើនមកពីអាមេរិកឡាទីន មានទំនាក់ទំនងខុសគ្នាមួយជាមួយរបបផ្តាច់ការ។ ដូច្នេះមានបទពិសោធផ្សេងគ្នា និងការបដិសេធ ចំពោះសមាគមប្រភេទនោះ។"
នៅក្នុងវគ្គនេះ SBS Examines ងាកទៅមើលប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក ដើម្បីមើលពីរបៀបដែល AI បង្កើតព័ត៌មានមិនពិត ប៉ះពាល់ដល់ការបោះឆ្នោតរបស់ពួកគេ៕