តុលាការ សម្រេចឃុំខ្លួនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ៣នាក់ ខណៈ ៤នាក់ទៀតកំពុងតាមចាប់

Source: Wikimedia Commons
អតីតបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ ចំនួន ៣នាក់ទៀត កាលពីថ្ងៃទី០៩ ខែកុម្ភៈ ត្រូវបានចៅក្រមស៊ើបសួរ របស់តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងការរារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩។ ក្រៅពីអ្នកទាំង ៣នាក់ ដែលតុលាការ ចេញដីកា សម្រេចឃុំខ្លួននេះ កងកម្លាំងសមត្ថកិច្ច ក៏កំពុងតាមស្វែងរក ចាប់ខ្លួនអតីតបុគ្គលិកណាហ្គាវើលដ៍ ចំនួន ៤នាក់ផ្សេងទៀត។
Share