Key Points
- រ៉ាម៉ាដាន គឺជាខែដ៏វិសុទ្ធបំផុតនៅក្នុងសាសនាឥស្លាម អំឡុងពេលដែលប្រជាជនម៉ូស្លីមពេញវ័យដែលមានសុខភាពល្អតមអាហារពីព្រឹកព្រលឹមទល់ព្រលប់។
- ពិធីបុណ្យ Eid al-Fitr គឺជាការប្រារព្ធពិធីរយៈពេលបីថ្ងៃនៃចុងបញ្ចប់នៃខែដ៏វិសុទ្ធនៃការតមអាហារ។
- ប្រជាជនម៉ូស្លីមអូស្ត្រាលី បាននាំយកទម្លាប់វប្បធម៌ដាច់ដោយឡែកនេះ មកប្រារព្ធពិធីបុណ្យ Eid។
អូស្ត្រាលីគឺជាទីជម្រករបស់ប្រជាជនម៉ូស្លីមជាង 813.000 នាក់ ក្នុងចំណោម 1.97 ពាន់លាននាក់របស់ពិភពលោក។
នៅក្នុងប្រទេសពហុវប្បធម៌ដូចជាប្រទេសអូស្ត្រាលី វានឹងពិបាកក្នុងការស្វែងរកនរណាម្នាក់ដែលមិនទាន់បានជួប ឬរាប់អានគ្នា ឬធ្វើការជាមួយ មនុស្សដែលមានជំនឿ ឬវប្បធម៌ខុសគ្នាណាស់។
ការយល់ដឹង និងការដឹងគុណចំពោះសាសនា និងវប្បធម៌របស់គ្នាទៅវិញទៅមក គឺជាទិដ្ឋភាពជាមូលដ្ឋាននៃសង្គមពហុវប្បធម៌ដ៏ស្អិតរមួតមួយ។
ប្រជាជនមូស្លីមក្នុងប្រទេសអូស្ត្រាលី និងនៅជុំវិញពិភពលោក ប្រារព្ធពិធីរ៉ាម៉ាដានរយៈពេលមួយខែ ដែលជាដំណើរនៃការថ្វាយបង្គំ និងការតមអាហារ។

The Islamic Hijri calendar, is based on the cycles of the moon around the Earth. Credit: Pixabay
ដូច្នេះ តើរ៉ាម៉ាដានជាអ្វី?
រ៉ាម៉ាដាន គឺជាខែទីប្រាំបួននៃប្រតិទិនតាមច័ន្ទគតិរបស់ឥស្លាម ក្នុងអំឡុងពេលដែលប្រជាជនម៉ូស្លីមពេញវ័យដែលមានសុខភាពល្អ តម្រូវឱ្យតមអាហារពីព្រឹកព្រលឹមទល់ព្រលប់។
សាស្ត្រាចារ្យរង Zuleyha Keskin គឺជាប្រធានរងនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សា និងអរិយធម៌ អ៊ីស្លាម នៅសាកលវិទ្យាល័យ Charles Stuart ក្នុងទីក្រុងមែលប៊ន។
លោកស្រីមានប្រសាសន៍ថា ការសិក្សាឬការអភិវឌ្ឍ និងដំណើរការនៃការប្រកាន់វិន័យដ៏ធំមួយកើតឡើងសម្រាប់អ្នកកាន់សាសនាឥស្លាមក្នុងអំឡុងខែរ៉ាម៉ាដាន។
រ៉ាម៉ាដានត្រូវបានគេចាត់ទុកថាជាខែដ៏វិសុទ្ធបំផុតនៃឆ្នាំសម្រាប់ប្រជាជនម៉ូស្លីម ហើយនោះធ្វើឱ្យវាជាខែពិសេសបំផុត។សាស្ត្រាចារ្យរង Zuleyha Keskin គឺជាប្រធានរងនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សា និងអរិយធម៌ អ៊ីស្លាម នៅសាកលវិទ្យាល័យ Charles Stuart ក្នុងទីក្រុងមែលប៊ន។
ប្រតិទិនឥស្លាម ដែលត្រូវបានគេស្គាល់ផងដែរថា ជា ប្រតិទិន Hijri គឺផ្អែកលើវដ្តនៃព្រះចន្ទជុំវិញផែនដី។ ដោយហេតុថា វាខ្លីជាងឆ្នាំព្រះអាទិត្យ 10 ទៅ 12 ថ្ងៃ ដូច្នេះកាលបរិច្ឆេទសម្រាប់ពិធីបុណ្យអ៊ីស្លាមនេះ ប្រែប្រួលជារៀងរាល់ឆ្នាំ។
ឆ្នាំនេះ ខែដ៏វិសុទ្ធនៃបុណ្យរ៉ាម៉ាដាន ស្ថិតនៅចន្លោះថ្ងៃទី 22 ខែមីនា ដល់ថ្ងៃទី 20 ខែមេសា។

A meal with loved ones during Ramadan. Source: iStockphoto / PeopleImages/Getty Images/iStockphoto
ហេតុអ្វីបានជាអ្នកកាន់សាសនាឥស្លាមត្រូវតមអាហារ?
ការតមអាហារ (Sawm ជាភាសាអារ៉ាប់) គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំនៃសាសនាឥស្លាម ដែលជាវិជ្ជាជីវៈនៃ ជំនឿ ការអធិស្ឋាន ការបូជា ការតមអាហារ និង Hajj ឬធម្មយាត្រា។
ជាពិសេសក្នុងអំឡុងពេលតមអាហារ ជនជាតិមូស្លីមត្រូវហាមប្រាមមិនឱ្យជក់បារី មិនឱ្យមានទំនាក់ទំនងផ្លូវភេទ មិនបញ្ចេញកំហឹង ឬការឈ្លោះប្រកែកគ្នា និងមិនប្រព្រឹត្តអំពើអសីលធម៌។
លើសពីនេះទៀត ការអនុវត្តការថ្វាយបង្គំបន្ថែម ដូចជាការអធិស្ឋាន ការអាន និងការយល់ដឹងអំពីគម្ពីគូរ៉ា(Quran) និងការងារសប្បុរសធម៌ត្រូវបានលើកទឹកចិត្ត។ ប្រជាជនម៉ូស្លីមជាច្រើនក៏ចូលវិហារអ៊ីស្លាមផងដែរ បន្ទាប់ពីបំបែកការតមអាហារ ឬ Iftar ។
នាយកមជ្ឈមណ្ឌលសិក្សាភាសាអារ៉ាប់ និងឥស្លាមនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី សាស្ត្រាចារ្យ Karima Laachir និយាយថា បុណ្យរ៉ាម៉ាដានជាប់ពាក់ព័ន្ធច្រើនជាងការតមអាហារ ឬភេសជ្ជៈ។
សាស្រ្តាចារ្យ Laachir ពន្យល់ថា "សំខាន់ណាស់ វាជាខែនៃវិញ្ញាណ វាជាខែដែលឧទ្ទិសដល់ការភ្ជាប់ឡើងវិញជាមួយនឹងជំនឿរបស់មនុស្សម្នាក់ជាមួយនឹងព្រះ"។
វាជាខែមួយដែលយើងរៀនសាឡើងវិញ ដើម្បីធ្វើជាមនុស្សដែលមានចិត្តមេត្តា យល់ពីសេចក្តីត្រូវការរបស់មនុស្សក្រីក្រ ដែលមិនមានលទ្ធភាពហូបចុក និងភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយពិភពលោកនៅជុំវិញខ្លួនយើង។សាស្ត្រាចារ្យ Karima Laachir មជ្ឈមណ្ឌលសម្រាប់ការសិក្សាអារ៉ាប់ និងអ៊ីស្លាម នៅANU។
បន្ថែមពីលើទម្រង់នៃការអធិស្ឋាន និងកាតព្វកិច្ចសាសនា សាស្ត្រាចារ្យ Laachir កត់សម្គាល់ថា ក៏មានអត្ថប្រយោជន៍សុខភាពនៃការតមអាហារផងដែរ។
“តាមផ្លូវកាយ វាមានសុខភាពល្អណាស់ ព្រោះវាគ្រប់គ្រងការរំលាយអាហារក្នុងរាងកាយ វាធ្វើការបន្សុទ្ធសារពាង្គកាយដែលមានជាតិពុល។ ដូច្នេះ វាត្រូវបានបង្ហាញថាជាដំណើរការដែលមានសុខភាពល្អ ហើយយើងដឹងអំពីការតមអាហារមិនទៀងទាត់(intermittent fasting) និងការដែលវាសំខាន់សម្រាប់រាងកាយ»។

Healthy adult Muslims are required to fast from dawn to dusk during Ramadan. Source: Moment RF / Jasmin Merdan/Getty Images
តើអ៊ីដ “Eid” ជាអ្វី?
ហើយបន្ទាប់ពីប្រជាជនមូស្លីមបានឆ្លងកាត់ការតមអាហារពេញមួយខែរួចនោះ ពិធីបុណ្យEid ក៏ចូលមកដល់។
Eid គឺជាពាក្យអារ៉ាប់សម្រាប់ 'ពិធីបុណ្យ' ឬ 'បុណ្យ' ហើយមានពិធីបុណ្យ Eids សំខាន់ៗចំនួនពីរ នៅក្នុងប្រតិទិនអ៊ីស្លាម: Eid al-Fitr និង Eid al-Adha ។
ពិធីបុណ្យ Eid al-Fitr ត្រូវបានគេហៅផងដែរថាជាពិធីបុណ្យដែលតូចជាង 'Smaller Eid' គឺជាការប្រារព្ធពិធីរយៈពេលបីថ្ងៃ ដែលជាថ្ងៃបញ្ចប់នៃខែរ៉ាម៉ាដាន ឬការតមអាហារ។
ពិធីបុណ្យ Eid al-Fitr គឺជាឱកាសមួយដើម្បីអបអរនូវអ្វីដែលពួកគេបានសម្រេចក្នុងអំឡុងខែរ៉ាម៉ាដាន។Dr. Zuleyha Keskin នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សា និងអរិយធម៌ អ៊ីស្លាម នៅសាកលវិទ្យាល័យ Charles Stuart
នៅពេលដែលពួកគេប្រារព្ធពិធីបុណ្យ Eid ប្រជាជនម៉ូស្លីមក៏ត្រូវមានកាតព្វកិច្ចផ្តល់ការបរិច្ចាគទានសប្បុរសធម៌ ដែលត្រូវបានគេស្គាល់ថា Zakat al-Fitr ដូច្នេះអ្នកក្រក៏អាចប្រារព្ធពិធីបានផងដែរ។
សាស្រ្តាចារ្យ Laachir និយាយថា Eid al-Fitr គឺជាការប្រារព្ធពិធីនៃ "ការរួមគ្នា និងការអភ័យទោស" ព្រោះវាធ្វើឱ្យស្មារតីសហគមន៍មានភាពស្រស់ថ្លាឡើងវិញ និងលើកទឹកចិត្តប្រជាជនម៉ូស្លីមឱ្យស្វែងរកការអភ័យទោស។
លើសពីនេះ វាផ្តល់ឱកាសដ៏ល្អសម្រាប់កុមារកម្សាន្តសប្បាយ បង្កើតមិត្តថ្មី និងស្គាល់ពីវប្បធម៌នេះ។

In most Islamic countries, Eid al-Fitr is a public holiday. Source: iStockphoto / Drazen Zigic/Getty Images/iStockphoto
Eid al-Fitr ឆ្នាំនេះនឹងចំថ្ងៃទី 21 ឬ 22 ខែមេសា អាស្រ័យលើការមើលឃើញពន្លឺព្រះច័ន្ទ។ នៅក្នុងប្រទេសឥស្លាមភាគច្រើន Eid al-Fitr គឺជាថ្ងៃឈប់សម្រាកសាធារណៈ។
សម្រាប់ពិធីបុណ្យ Eid al-Adha ដែលត្រូវបានគេស្គាល់ថាជាបុណ្យនៃការលះបង់ 'Eid of Sacrifice' ឬ 'Eid ដ៏អស្ចារ្យ' វាកើតឡើងបន្ទាប់ពីការធ្វើធម្មយាត្រា Hajj ប្រចាំឆ្នាំ និងអបអរសាទរការស្ម័គ្រចិត្តរបស់ Abraham’ ក្នុងការធ្វើតាមបញ្ជារបស់ព្រះក្នុងការបូជាកូនប្រុសរបស់គាត់គឺ Ishmael ។

Members of the Muslim community celebrate Eid al-Fitr, marking the end of the month-long fast of Ramadan with prayer at Lakemba Mosque in Sydney. Source: AAP / DEAN LEWINS/AAPIMAGE
តើជនជាតិមូស្លីមអូស្ត្រាលី ប្រារព្ធពិធីបុណ្យ Eid ដោយរបៀបណា?
ការប្រារព្ធពិធីបុណ្យ Eid al-Fitr ចាប់ផ្តើមដោយការអធិស្ឋានពិសេសនៅព្រឹកថ្ងៃដំបូងនៃខែទី 10 នៅក្នុងប្រតិទិនឥស្លាម។
ការអធិស្ឋានសហគមន៍ត្រូវបានប្រារព្ធឡើងនៅក្នុងវិហារឥស្លាមក្នុងតំបន់ និងមជ្ឈមណ្ឌលសហគមន៍ ដែលប្រជាជនស្វាគមន៍គ្នាទៅវិញទៅមកដោយ 'Eid Mubarak' មានន័យថា 'រីករាយបុណ្យ Eid'។
ក្រុមគ្រួសារ និងមិត្តភ័ក្តិក៏ទៅលេងគ្នាទៅវិញទៅមក ហើយការជួបជុំសហគមន៍គឺជារឿងធម្មតានៅក្នុងពិធីបុណ្យ Eid ។
សាស្ត្រាចារ្យ Laachir បន្ថែមថា "វាជាការប្រារព្ធពិធីសមូហភាពគ្រួសារដែល គ្រប់គ្នាមកសួរសុខទុក្ខអ្នកផ្សេង ហើយពួកគេសម្រាករយៈពេលបីថ្ងៃ នៃពិធីបុណ្យ Eid al-Fitr នៅក្នុងពិធីជប់លៀង និងអាហារ នំនិងម្ហូបពិសេសៗ "។
ទោះយ៉ាងណាក៏ដោយ ជនជាតិម៉ូស្លីមអូស្ត្រាលី មកពីប្រទេសជាច្រើនដែលមានទំនៀមទម្លាប់វប្បធម៌ប្លែកៗគ្នា ហើយការប្រារព្ធពិធីក៏ខុសគ្នាដែរ។

Large crowds filled the Mosque in Lakemba and lined the streets to mark the end of the holy month of Ramadan, Sydney. Source: AAP / JANE DEMPSTER/AAPIMAGE
លោកនិយាយថា មានភាពខុសគ្នាខាងវប្បធម៌ "ដ៏ធំ" រវាងប្រជាជនម៉ូស្លីមដែលមានប្រវត្តិខុសៗគ្នា។ ការងាររបស់លោកជាប្រធាននៃពិធីបុណ្យ Eid ពហុវប្បធម៍របស់អូស្រ្តាលី គឺដើម្បីប្រមូលផ្តុំពួកគេទាំងអស់គ្នានៅកន្លែងតែមួយ។
“អ្នកខ្លះធ្វើម្ហូបផ្សេងៗគ្នា ហើយពួកគេមានសំលៀកបំពាក់ខុសៗគ្នាដែលពួកគេស្លៀកនៅថ្ងៃ Eid ។ ហើយពេលប្រារព្ធពិធី វាអាចទាក់ទងទៅនឹងសកម្មភាពខ្លះៗ ការសម្ដែងខ្លះៗ ការរុករកខ្លះៗ និងអ្វីៗទាំងអស់នេះ»។
ក្នុងអំឡុងពិធីបុណ្យ Eid យើងព្យាយាមប្រមូលផ្តុំនូវការសម្តែងផ្សេងៗគ្នា វប្បធម៌ផ្សេងៗគ្នា មកកន្លែងតែមួយ ហើយនោះជាភាពស្រស់ស្អាតនៃប្រទេសអូស្ត្រាលី។លោក Ali Awan ប្រធាននៃពិធីបុណ្យ Eid ពហុវប្បធម៍អូស្រ្តាលី
សាស្ត្រាចារ្យ Laachir យល់ស្របចំពោះចំណុចនេះ ដោយនិយាយថា ការប្រារព្ធពិធីបុណ្យ Eid នៅក្នុងប្រទេសអូស្ត្រាលីមានភាពចម្រុះ និងមានឥទ្ធិពលជាងនៅក្នុងប្រទេសឥស្លាមជាច្រើន។
លោកស្រីនិយាយថា៖ «អ្វីដែលល្អសម្រាប់សហគមន៍មូស្លីមក្នុងប្រទេសអូស្ត្រាលី គឺការប្រារព្ធពិធីភាគច្រើន កើតឡើងនៅក្នុងមជ្ឈមណ្ឌលសហគមន៍ និងក្នុងវិហារឥស្លាមក្នុងតំបន់ ដែលមានទំនោរនាំសហគមន៍ដែលមានប្រវត្តិខុសៗគ្នាទាំងអស់នេះមកជួបជុំគ្នា »៕