ហេតុអ្វីបានជាអ្នកម្តាយខ្ញុំ ពិសេសជាងអ្នកម្តាយដទៃ?

អ្នកស្រីប៊ុន ឡឺវីសេដា និងអ្នកម្តាយ Source: Supplied
នៅក្នុងទិវាដឹងគុណម្តាយ ឬ ”Mother’s Day” SBS ខ្មែរសូមនាំមកជូនលោកអ្នកនូវរឿងរ៉ាវដ៏កំសត់ មួយដែលបង្ហាញពីទំហំនៃក្តីស្រឡាញ់ដែលមិនអាចកាត់ថ្លៃបានរបស់អ្នកម្តាយម្នាក់មានចំពោះកូនៗ ។ ក្នុងនាមជាស្រ្តីមេម៉ាយ ម្តាយរបស់អ្នកស្រី ប៊ុនឡឺវីសេដា បានតស៊ូ អត់ធ្មត់ ឆ្លងកាត់នូវទុក្ខសោកលំបាកសព្វបែបសព្វយ៉ាងក្នុងរបបវាលពិឃាត រួចនាំកូនៗរត់ភៀសខ្លួនមកស្វែងរកពន្លឺសុភមង្គលនៅលើទឹកដីថ្មីនៃប្រទេសអូស្រ្តាលី។ ក្នុងនាមជាកូនកតញ្ញូម្នាក់ តើអ្នកស្រីតបស្នងសងគុណម្តាយបែបណាខ្លះ?
Share