ការជ្រើសរើសកន្លែងមើលថែកុមារ (Childcare) នៅអូស្រ្តាលី

ការស្វែងរក Childcare ដែលមានគុណភាពនិងតម្លៃសមរម្យសម្រាប់ក្រុមគ្រួសារទាំងមូលគឺជាបញ្ហាព្រួយបារម្ភមួយសម្រាប់ឳពុកម្តាយជាច្រើន។ ហើយនេះគឺជាជម្រើសមួយចំនួនដែលមាននៅក្នុងប្រទេសអូស្រ្តាលី។

Playing at the childcare centre

Playing at the childcare centre Source: Getty Images

Long Day Care (ការមើលថែទាំរយៈពេលវែងនៅពេលថ្ងៃ)

Day care
Source: WikiCommons


នេះ​គឺ​ជា​ជម្រើស​ដ៏​ទូទៅ​មួយ​សម្រាប់​ឳពុកម្តាយ​ដែល​មាន​កូន​នៅ​ក្រោម​អាយុ​ចូល​សាលា ព្រោះថា​ពួកគេ​ផ្តល់នូវ​ការ​មើលថែ​ទាំ​ជាក្រុម​ចាប់​ផ្តើម​ពី​ម៉ោង​៧ព្រឹក​ដល់​ម៉ោង​៦ល្ងាច។ អ្នក​អាច​ជ្រើសរើស​ចុះ​ឈ្មោះ​កូន​លោក​អ្នក​ពេញ​ម៉ោង ឬក៏​ក្រៅម៉ោង (part time)។

Long Day Care ជា​ទូទៅ​គិត​ថ្លៃ​សេវា​មួយថ្ងៃៗ​មិន​មែន​គិត​តាម​ម៉ោង​នោះទេ។

Family day care (ការមើលថែលក្ខណៈគ្រួសារ)

Family day care
Source: WikiCommons


Family Day Care គឺ​ជា​សេវាកម្ម​​ដែល​ទទួល​ការ​អនុញ្ញាតិ​ឲ្យ​មើល​ថែទាំ​កុមារ​នៅ​ផ្ទះ​របស់​អ្នក​មើលថែទាំ​ផ្ទាល់។ បើ​ធៀបទៅ​នឹង​Long day care នោះ ការ​មើលថែតាមផ្ទះ Family Day Care មាន​លក្ខណៈស្រដៀង​ទៅ​នឹង​បរិយាកាស​ក្នុង​ផ្ទះ​ច្រើនជាង ដោយ​វា​ជា​ការ​មើលថែ​ក្នុង​ក្រុម​តូច​មួយ​មាន​ពេល​ម៉ោង​ខ្លី។ ហើយ Family Day Care គិត​ថ្លៃ​តាម​ម៉ោង​ឬតាម​នាទី។

Preschool or kindergarten care (ការមើលថែនៅតាមសាលាមត្តេយ្យ)

Preschool
Source: WikiCommons


សាលាមត្តេយ្យ​ផ្តល់​នូវ​កម្មវិធី​អប់រំ​នៅ​ក្នុង​សាលាមត្តេយ្យ​ដែល​បង្កើតឡើង​សម្រាប់​កុមារ​អាយុ​ចាប់​ពី​៣​ឆ្នាំ​ដល់​៥ឆ្នាំ នៅ​មុន​ពេល​ដែល​ពួកគេ​ចូល​រៀន​ពេញ​ម៉ោង​នៅ​សាលា​បឋមសិក្សា។

Outside school hour care (ការមើលថែក្រៅម៉ោងសិក្សា)

School kids
Source: WikiCommons


កម្មវិធី​ទាំង​នេះ​ជា​ទូទៅ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​សាលារៀន ហើយ​មានសម្រាប់​កុមារ​ដែល​គ្រប់​អាយុចូលរៀន ប៉ុន្តែ​ពួកគេ​ត្រូវ​ការ​ការ​មើលថែ​នៅ​មុន​ឬក្រោយ​ម៉ោង​សិក្សា​ឬនៅ​ពេល​វិស្សមកាល។

Occasional care (ការមើលថែទាំម្តងម្កាល)

Community centre
Source: WikiCommons


អ្នក​អាច​ឃើញ​សេវាកម្ម​នេះ​នៅ​តាមមជ្ឈមណ្ឌល​សហគមន៍​នានា ជួនកាល​រៀបចំឡើង​ដោយ​ការ​សហការណ៍​គ្នា​របស់​ឳពុកម្តាយ។ ចំនួន​ម៉ោង​សម្រាប់​ការ​មើលថែ​នេះ​អាច​ត្រូវ​កម្រិត​ក្នុង​សប្តាហ៍​និមួយៗ។

សូម​ទាក់​ទង​ក្រុមប្រឹក្សា​សង្កាត់​ក្នុង​តំបន់​លោក​អ្នក​ដើម្បី​ស្វែង​យល់​បន្ថែម។

At-home care (ការមើលថែតាមផ្ទះ)

Disability child carer
Source: Getty


សេវាកម្មនេះ​គឺ​ជា​សេវាកម្មដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សម្រាប់​ក្រុមគ្រួសារដែល​បំពេញ​តាម​លក្ខខណ្ឌ​ជាក់លាក់​ណាមួយ ដូចជា មើលថែកុមារ​ដែល​មាន​ពិការភាព ឬក៏រស់នៅ​ក្នុង​តំបន់​ដាច់ស្រយាល ឬក៏​មើលថែ​កូន​ដែល​​មិនទាន់គ្រប់​អាយុ​ចូលរៀន​ចាប់​ពី​៣ឡើង​ទៅ​។

Informal care (ការមើលថែក្រៅផ្លូវការ)

Grandparent and child
Source: Pixabay


ឧទាហរណ៍ ប្រសិនបើ​ជីដូនជីតា​របស់​អ្នកទទួល​បាន​ប្រាក់​សោធននិវត្តន៍ ហើយ​អ្នក​ត្រូវ​មើល​ថែ​ចៅៗ​របស់​អ្នក នោះអ្នក​អាច​នឹង​មាន​សិទ្ធិ​ទទួល​បានអត្ថប្រយោជន៍​នៃ​ការ​មើលថែទាំ​ចៅ​ (Grandparent Child Care Benefit)។

ចុះចំពោះប្រាក់ចំណាយChildcare វិញ?

រដ្ឋាភិបាល​អូស្រ្តាលី​ផ្តល់​នូវ​ការ​ជួយ​គាំទ្រ​ដល់​ក្រុមគ្រួសារ​ដែល​មាន​សិទ្ធិ​ទទួល​ជំនួយ​ខាង​ផ្នែក childcare នេះ។ អ្នក​ត្រូវ​ចុះ​បញ្ជី​ជាមួយ​នឹង​Centrelink ហើយ​ត្រូវ​ប្រើប្រាស់​childcare ដែល​ទទួល​ការ​អនុញ្ញាតិ​ឬចុះ​បញ្ជី​ត្រឹមត្រូវ។

Child Care Benefit បង់​តាម​ចំណែក​នៃ​ថ្លៃ​សេវា​ដែល​យើង​ប្រើប្រាស់​ផ្អែក​តាម​ការ​ធ្វើ​តេស្ត​ប្រាក់​ចំណូល​ក្រុមគ្រួសារ​របស់​លោក​អ្នក ដើម្បី​ឲ្យ​ដឹងថា​តើ​លោក​អ្នក​អាច​ទទួលបាន​ប្រាក់​ជំនួយ​Child Care Benefit នេះ​ប៉ុន្មាន។

Child Care Rebate សង​ត្រឡប់​មក​លោក​អ្នក​វិញ​ចំនួន​៥០%​នៃ​ប្រាក់ចំណាយ​ដែល​លោក​អ្នក​ចាយ​ចេញ​ពី​ហោប៉ៅ​របស់​លោក​អ្នក​ផ្ទាល់។ ឧទាហរណ៍​អ្នក​ប្រើប្រាស់​សេវាកម្ម Long Day Care ដែល​ត្រូវ​បង់​$100 ក្នុង​មួយថ្ងៃ អ្នក​អាច​នឹង​ទទួលបាន​មក​វិញ​រហូត​ដល់​ទៅ​$៤០​ឬ​$៤៦​ពី Child Care Benefit ហើយ​បន្ទាប់​មក​នៅ​សល់​$60 ទៀត​ដែល​អ្នក​ត្រូវ​បង់ អ្នក​អាច​ទទួលបាន​$៣០​មក​វិញ​ទៀត​តាម​រយៈ Child Care Rebate។

(CCB) – គឺ​មាន​ផ្តល់​ជូន​សម្រាប់​ក្រុមគ្រួសារ​ដែល​ជាប់​ការ​ធ្វើ​តេស្ត​ប្រាក់​ចំណូល​របស់​នាយកដ្ឋាន​សេវាកម្មសុខមាលភាព​សង្គម។

 (CCR) – 

មិន​ត្រូវ​ការ​ធ្វើ​តេស្ត​ប្រាក់​ចំណូល​នោះទេ ឲ្យ​តែ​ឳពុកម្តាយ​បំពេញ​តាម​តម្រូវ​ការ​ដែល​តម្រូវ​ឲ្យ​ធ្វើ​ការ ឬក៏​សិក្សា​ឬក៏រៀន​វគ្គហ្វឹកហ្វឺន​នោះ  វា​នឹង​ជួយ​រហូត​ដល់​ទៅ​៥០%​នៃ​ថ្លៃ Childcare រហូត​ដល់​ទៅ​$7500 ក្នុង​មួយ​ឆ្នាំ​សម្រាប់​កូន​ម្នាក់។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​សូម​ទាក់​ទង​ទៅ​កាន់​ក្រុមប្រឹក្សា​សង្កាត់​ក្នុង​តំបន់​របស់​លោក​អ្នក ឬចូល​ទៅកាន់គេហទំព័រ៖  ហើយ​ដើម្បី​ស្វែង​យល់​បន្ថែម​ពី​ជំនួយ​ហិរញ្ញវត្ថុសូមចូល​ទៅកាន់៖ 

អ្នក​អាច​ចូល​ទៅ​ពិនិត្យ​មើល​ចំណាត់​ថ្នាក់​គុណភាព​នៃការ​ផ្តល់​​សេវាកម្ម​បាន​តាម​រយៈ  (ACECQA)

Share
Published 28 February 2017 2:06pm
Updated 12 August 2022 3:58pm
By Ildiko Dauba, Sopharany Hay


Share this with family and friends