តើខ្ញុំអាចសុំផ្ទះរដ្ឋនៅបានដោយរបៀបណា?

សម្រាប់អ្នកទាំងឡាយណាដែលមកដល់ប្រទេសអូស្រ្តាលីថ្មីៗ ធនធានដូចជាផ្ទះរដ្ឋជាដើមអាចថាមានសារៈសំខាន់សម្រាប់ពួកគេ ប៉ុន្តែវាក៏លំបាកក្នុងការស្វែងរកព័ត៌មានផងដែរ។ ហើយនេះគឺជាចំណុច៥យ៉ាងសម្រាប់ពិចារណាមុននឹងចាប់ផ្តើម។

General view of housing in Sydney, Friday, Dec. 9, 2016. Home loan approval numbers fell 0.8 per cent in October, a slightly smaller fall than the 1.0 per cent decline the market expected. (AAP Image/Dan Himbrechts) NO ARCHIVING

Source: AAP

នៅក្នុង​ប្រទេស​អូស្រ្តាលី  ផ្ទះ​រដ្ឋ​​ ​ផ្តល់​ជូន​ដោយ​រដ្ឋាភិបាល​ដើម្បី​ជួយ​ដល់​អ្នក​ដែល​មានប្រាក់ចំណួល​ទាប អ្នក​ដែល​មិន​អាច​មាន​លទ្ធភាព​មាន​ផ្ទះ​ផ្ទាល់​ខ្លួន ឬអាច​ថា​មាន​បញ្ហា​ក្នុង​ការ​ជួល​ផ្ទះ​ពី​​ឯកជនបាន។ អាទិភាព​ត្រូវ​​បាន​គេ​ផ្តល់​ឲ្យ​អ្នកដែល​ត្រូវ​ការ​ចាំបាច់​បំផុត។

តើខ្ញុំមានសិទ្ធិទទួលបានផ្ទះរដ្ឋដែរឬទេ?

Cheti cha uraia na pasi ya Australia
Cheti cha uraia na pasi ya Australia Source: SBS
អ្នក​ត្រូវ​ពិនិត្យ​មើល​គេហទំព័រ​អាជ្ញាធរ​ផ្ទះសម្បែង​នៅ​ក្នុង​រដ្ឋ​ដែល​លោក​ង្នក​រស់នៅ​សម្រាប់​លក្ខខណ្ឌ​ពិសេសបន្ថែម។ ឧទាហរណ៍ លក្ខខណ្ឌ​នៅ​ក្នុង​ការ​សុំ​ផ្ទះ​រដ្ឋ​នៅ​ក្នុង​រដ្ឋ​NSW រួមមាន បុគ្គលនោះ​ត្រូវ​មាន​សញ្ជាតិ​ឬសិទ្ធិ​រស់នៅ​អចិន្រ្តៃយ៍​ក្នុង​ប្រទេស​អូស្រ្តាលី រស់នៅ​ក្នុង​រដ្ឋ NSW មានប្រាក់ចំណូល​ក្នុង​កម្រិត​ប្រាក់​ចំណូល​ដែល​ខាង​នាយក​ដ្ឋាន​កំណត់ និង​ជាទូទៅ​មានអាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ។

 

អ្នក​ដែល​ចូល​មក​តាម​ទិដ្ឋាការ​មនុស្ស​ធម៌​ត្រូវ​តែ​បំពេញ​តាម​តម្រូវការ​​មួយ​ចំនួន ដូចគ្នា​នឹង​ពលរដ្ឋ​អូស្រ្តាលី​ដទៃ​ទៀត​ដើម្បី​អាច​សុំ​ផ្ទះរដ្ឋ​បាន។ ពួកគេ​មិន​ទទួល​បាន​នូវ​ការ​លើកលែង​ពិសេស​អ្វីឡើយ ហើយ​ត្រូវ​តែ​ស្ថិតនៅ​ក្នុង​បញ្ជី​រង់ចាំ ដូច​ពលរដ្ឋ​អូស្រ្តាលី​ដទៃទៀត​ដែល​ត្រូវ​ការ​ផ្ទះ​រដ្ឋ​យ៉ាង​ដូច្នោះដែរ។

តើខ្ញុំអាចទៅរស់នៅកន្លែងណា?

Australia
Source: en.wikipedia.org2190


អ្នក​អាច​ជ្រើសរើសតំបន់​មួយ​ចំនួន​ដែល​អ្នក​ចង់បាន ប៉ុន្តែ​មិន​អាច​កំណត់​ភូមិ​ឬសង្កាត់​បាន​នោះទេ។ ទោះជា​យ៉ាងណាក៏ដោយ អ្នក​តែងតែ​អាច​ផ្លាស់​ប្តូរ​តំបន់​ដែល​លោក​អ្នក​ចង់​រស់នៅ​ជានិច្ច ខណៈដែល​ពាក្យ​សុំ​របស់​អ្នក​ស្ថិតនៅ​លើ​បញ្ជី​ឈ្មោះ។ អ្នក​ក៏អាចសុំ​ប្រភេទ​ផ្ទះ​ជាក់លាក់​បាន​ផងដែរ ប្រសិន​បើ​អ្នក​មាន​តម្រូវ​ការ​ផ្នែក​វេជ្ជសាស្រ្តដូច​ជា ត្រូវ​ប្រើប្រាស់​រទេះ​រុញ​ជាដើម។ អ្នក​ប្រហែល​ជា​ត្រូវ​បំពេញ​នូវ​បែបបទដាច់ដោយឡែក​មួយ​ទៀត​គឺ​ ពាក្យ​សុំ​សម្រាប់​អ្នក​ដែល​មាន​តម្រូវ​ការ​ផ្ទះ​ស្នាក់​នៅ​ពិសេស ()។

តើខ្ញុំត្រូវរង់ចាំយូរប៉ុណ្ណា?

Why is 2016 going to be one second longer?
Source: Public Domain/Pixabay


យោងទៅ​តាម​រដ្ឋ​និមួយៗ រយៈពេលរង់ចាំ​អាច​មាន​ចន្លោះពី ​ពីរបីខែ ដល់​ពីរបី​ឆ្នាំ។ វាក៏​ផ្អែក​លើ​ស្ថានភាព​របស់​អ្នក​ផងដែរ។ វា​អាច​នឹង​រង​ឥទ្ធពល​ពី​ទីតាំង​ដែល​អ្នក​ជ្រើសរើស ចំនួន​ផ្ទះ​នៅក្នុង​តម្រូវការ។ ឧទាហរណ៍ នៅ​ក្នុង​រដ្ឋ​វិចថូរៀ​ឥឡូវនេះ។ ទោះជាយ៉ាងណាក៏ដោយ ផ្ទះទាំងនេះ​ជា​ទូទៅ​ស្ថិតនៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ឬទីជនបទ។

តើខ្ញុំត្រូវបង់ថ្លៃឈ្នួលប៉ុន្មាន?

Australian dollars in Sydney, Friday, Jan. 15, 2016. (AAP Image/Joel Carrett) NO ARCHIVING
Sally says all her savings have been depleted since going on maternity leave. Photo: AAP Source: AAP


អ្នក​នៅ​តែ​ត្រូវ​បង់​ប្រាក់​ឈ្នួល​ដដែល​ ប៉ុន្តែ​វា​ប្រែប្រួល​ទៅ​តាម​ប្រាក់​ចំណូល​របស់​អ្នក ពោលគឺ​មិន​លើស​ពី​២៥%​នៃ​ប្រាក់​ចំណូល​របស់​អ្នក​ឡើយ ដែលគិត​បញ្ចូល​ទាំង​កម្រៃ​ដែល​លោក​អ្នក​រកបាន​រួម​ផ្សំ​និង​ប្រាក់​ឧបត្ថម្ភ​ពី​Centrelink។ សម្រាប់​ព័ត៌មានបន្ថែម​សូម​ចូល​ទៅ​កាន់ ​ ។

តើខ្ញុំដាក់ពាក្យសុំតាមវិធីណា?

អ្នកអាច​ដាក់​ពាក្យ​សុំ​តាមរយៈ អាជ្ញាធរ​ផ្ទះ​រដ្ឋ​របស់​អ្នក​ដែល​ធ្វើការ​សម្រេច​លើ​លទ្ធភាព​ទទួលបាន​ផ្ទះ​រដ្ឋ​របស់​អ្នក។​ នៅ​ក្នុង​រដ្ឋ​វិចថូរៀ អ្នក​អាចចូល​ទៅ​កាន់  សម្រាប់​ព័ត៌មាន​បន្ថែម​ និង​ការ​ប្រើប្រាស់​បែបបទដាក់​ពាក្យ​តាម​ប្រព័ន្ធ​អនឡាញ​ឬ​ក៏​បែបបទ​ជា​ក្រដាសស្នាម។

សូមចូលគេហទំព័រទាំងនេះដើម្បីស្វែងរកព័ត៌មានបន្ថែមស្តីពីអាជ្ញាធរផ្ទះរដ្ឋតាមរដ្ឋរបស់លោកអ្នក៖


Share
Published 14 February 2017 3:43pm
Updated 12 August 2022 3:58pm
By Ildiko Dauba, Sopharany Hay


Share this with family and friends