khmer_250124_air_polution_PhnomPenh
មន្ត្រីជំនាញបញ្ជាក់ថា ជាតិពុលក្នុងខ្យល់នៅកម្ពុជា មិនទាន់ដល់កម្រិតធ្វើឲ្យព្រួយបារម្ភឡើយ
![File image of children walking through heavy smog in China](https://images.sbs.com.au/dims4/default/9c37388/2147483647/strip/true/crop/704x396+0+0/resize/1280x720!/quality/90/?url=http%3A%2F%2Fsbs-au-brightspot.s3.amazonaws.com%2Fdrupal%2Fyourlanguage%2Fpublic%2F0a271a07-1aaa-4738-9c08-b7ab4ef4b575_1535527209.jpeg&imwidth=1280)
Children walking through heavy smog in China Source: AAP
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ពិសេសអ្នករស់នៅភ្នំពេញ បានបង្ហាញការព្រួយបារម្ភ ចំពោះកម្រិតគុណភាពខ្យល់ នៅរាជធានីភ្នំពេញ។ ប៉ុន្តែក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានបញ្ចេញរថយន្ដចល័ត ដើម្បីពិនិត្យគុណភាពខ្យល់។ ប៉ុន្មានម៉ោងក្រោយមក គឺនៅរសៀលថ្ងៃទី២៣មករា អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានអះអាងប្រាប់ក្រុមអ្នកកាសែត នៅតំបន់ត្រួតពិនិត្យគុណភាពខ្យល់ ម្តុំបឹងជើងឯកថា ការបំពុលខ្យល់ នៅក្នុងប្រទេសកម្ពុជា មិនទាន់កើនឡើងកម្រិតនៃការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះទេ។ ដូច្នេះអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រកាស អំពាវនាវ សូមប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភ ចំពោះការចែកចាយព័ត៌មាន តាមបណ្ដាញសង្គម អំពីគុណភាពខ្យល់ នៅកម្ពុជា ថាមានជាតិពុល។
Share