តើអ្នកត្រូវត្រៀមអ្វីខ្លះ សម្រាប់ការធ្វើដំណើរចេញទៅក្រៅប្រទេសអូស្រ្តាលី?

Mrs. Kunnaka Kuon of Happy Travels and Tours Source: Supplied by Kunnaka Kuon
ប្រទេសអូស្រ្តាលីបានបើកព្រំដែនរបស់ខ្លួនឡើងវិញចាប់តាំងពីថ្ងៃទី ១ ខែវិច្ឆិកា មក ដែលមានន័យថា ពលរដ្ឋអូស្រ្តាលី និងអ្នកដែលមានសិទ្ធិរស់នៅជាអចិន្រ្តៃយ៍ អាចធ្វើដំណើរចេញចូលប្រទេសនេះបានដោយមិនចាំបាច់សុំលិខិតអនុញ្ញាតលើកលែងសម្រាប់ការធ្វើដំណើរទៀតនោះទេ។ ទោះជាយ៉ាងណា គឺនៅតែមានលក្ខខណ្ឌបន្ថែមខ្លះៗទៀត ដែលលោកអ្នកត្រូវដឹងមុនពេលធ្វើដំណើរ។ សូមស្តាប់នូវបទសម្ភាសន៍រវាង SBS ខ្មែរ ជាមួយនឹង លោកស្រី គុណ្ណាកា គួន ភ្នាក់ងារនៅក្រុមហ៊ុនទេសចរណ៍ Happy Travels and Tours ដូចតទៅ។
Share