អូស្ដ្រាលីផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កម្ពុជា ២លាន ៣៥ម៉ឺនដូស

Australian Foreign Affairs Minister Marise Payne and Cambodian Prime Minister Hun Sen Source: Meng Phalla
កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ក្រសួងការបរទេសកម្ពុជា បានប្រកាសពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារី អូស្ដ្រាលី នៅកម្ពុជា ពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ដំណើរទស្សនកិច្ច ២ថ្ងៃនេះ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគិដ៏ល្អ ដែលមានស្រាប់រវាងកម្ពុជា និងអូស្ត្រាលី។ ជាមួយគ្នានោះ ក្រសួងការបរទេសកម្ពុជា ក៏បានប្រកាសថា លោកស្រីរដ្ឋមន្ត្រីការបរទេស និងកិច្ចការនារីអូស្ត្រាលី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាផ្តល់វ៉ាក់សាំងកូវីដ Pfizer ដល់កម្ពុជា ចំនួន ២លាន ៣៥ម៉ឺនដូស ហើយនៅបំណាច់ឆ្នាំ២០២១នេះ អូស្ត្រាលី នឹងបញ្ជូនវ៉ាក់សាំង ១លានដូស ដល់កម្ពុជា។
Share