សមាគមខ្មែររដ្ឋវិចតូរីយ៉ាចូលរួមទិវាសំអាតបរិស្ថានអូស្រ្តាលី

Clean Up Australia Day at Cambodia Association of Victoria

Clean Up Australia Day at Cambodian Association of Victoria on Sunday 7th March 2021. Source: SBS Khmer

កាលពីថ្ងៃអាទិត្យ ទី 7 ខែមីនា កន្លងមកនេះសមាគមខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា បានដឹកនាំបងប្អូនប្រជាជាពលរដ្ឋ អ្នកស្ម័គ្រចិត្តមកពីធនាគារ Commonwealth Bank ព្រមទាំង សមាជិកក្រុមប្រឹក្សា City of Greater Dandenong សិស្សានុសិស្សជាច្រើននាក់ ដើម្បីចូលរួមសំអាតបរិស្ថាននៅបរិវេណហាងលក់ទំនិញ តំបន់ Springvale ព្រមទាំងតាមបណ្តោយផ្លូវមួយចំនួនទៀតនៅជិតទីស្នាក់ការសមាគម ក្នុងឱកាសទិវាបរិស្ថាន អូស្ត្រាលីដែលតែងតែប្រារព្ធធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យសប្តាហ៍ទីមួយនាខែមីនា។ ចូលរួមក្នុងឱកាសទិវាបរិស្ថាននេះរួមមានពលរដ្ឋទាំងចាស់ទាំងក្មេង ព្រមទាំំងសិស្សនិស្សិតប្រមាណជាង ១៥០ នាក់ ដោយធ្វើការបែងចែកជាក្រុម រួចដើររើស សំរាម ។



Share