លោក ហ៊ុន សែន ក៏បានរម្លឹកឡើងវិញពីការព្រមានរបស់លោកថា នៅពេលសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់បោះឆ្នោតនេះ ចូលជាធរមាន នោះអ្នកធ្វើពហិការ មិនទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ស្មើនឹងសម្លាប់សិទ្ធិនយោបាយដោយខ្លួនឯង។

Published
By Meng Phalla
Source: SBS
Share this with family and friends
កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា តាមការគ្រោងទុក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋសភា នឹងបើកសម័យប្រជុំពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់បោះឆ្នោត។ ក្នុងនោះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងទៅការពារសេចក្តីព្រាងច្បាប់នេះ នៅក្នុងរដ្ឋសភា។
Share