ប៉ូលិសចាប់ខ្លួនសមាជិកបក្សប្រឆាំង ក្រោយប្រៀបធៀបការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន និងលោក ហ៊ុន សែន

Former Philippines president Rodrigo Duterte (left) was arrested on 11 March in Manila by police acting on an International Criminal Court warrant tied to his deadly war on drugs that claimed the lives of thousands. Source: AP, AFP / Bullit Marquez / Ezra Acayan
សមាជិកគណបក្សប្រឆាំង ៣នាក់ មកពីគណបក្សភ្លើងទៀន និងគណបក្សឆន្ទះខ្មែរ ព្រមទាំងអាជីវករម្នាក់ ត្រូវបានប៉ូលិស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចាប់ខ្លួន ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្រោយពីអ្នកទាំងនោះ បានបង្ហោះសារតាមហ្វេសប៊ុក ប្រៀបធៀបការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក ឌុយតឺតេ និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។
Share