ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ មកពីជាង ៥០ ប្រទេស បានប្រកាសពីការវាយតម្លៃរបស់ខ្លួន លើការបោះឆ្នោត កាលពីព្រលប់ថ្ងៃទី២៩កក្កដា គឺតែប៉ុន្មានម៉ោងក្រោយការបោះឆ្នោតថា “អ្វីៗទាំងអស់ គឺគ.ជ.ប រៀបចំការបោះឆ្នោត ដោយបើកចំហរ មិនមានការរារាំង រីឯប្រជាពលរដ្ឋខ្មែរ បានចេញទៅបោះឆ្នោត ដោយគ្មានការភ័យខ្លាច ឬទទួលរងការគំរាមកំហែងនោះទេ”។
ប៉ុន្តែសហគមន៍អន្តរជាតិមួយចំនួនបានចាត់ទុកការបោះឆ្នោតនេះថាជាការបោះឆ្នោតក្លែងក្លែង មិនយុត្តិធម៌ ដោយសារតែមិនមានវត្តមានបក្សប្រឆាំងដ៏សំខាន់តែមួយគត់គឺគណបក្សសង្រ្គោះជាតិ។
នៅមុនពេលបោះឆ្នោតមួយថ្ងៃ ប្រជាជនខ្មែរដែលរស់នៅក្នុងប្រទេសជាច្រើនលើពិភពលោក បានចេញមកធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនេះ រួមមានទាំងប្រទេសអូស្រ្តាលីផងដែរ ដែលមានការប្រមូលផ្តុំនៅទីក្រុងស៊ីដនី អាដឺឡែត និងម៉ែលប៊ិន។
អ្នកស្រីម៉ាលី ជាសកម្មជនដ៏សកម្មម្នាក់នៅក្នុងការប្រមូលផ្តុំបាតុកម្មនៅមុខ Springvale Town Hall កាលពីថ្ងៃសៅរ៍ទី២៨កក្កដាកន្លងទៅនេះបានប្រាប់SBS ខ្មែរយ៉ាងដូច្នេះថា៖
(សំឡេង អ្នកស្រីម៉ាលី)
ចំណែកឯអ្នកស្រីប៊ូ រចនា ភរិយាលោកបណ្ឌិតកែមឡីក៏មានវត្តមាននៅទីនោះផងដែរ។
(សំឡេង អ្នកស្រី ប៊ូ រចនា)
ជាបន្តទៅនេះជាមតិយោបល់របស់អ្នកចូលរួមនារសៀលថ្ងៃនោះ៖
(សំឡេង)
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃអាទិត្យទី២៩កក្កដា ក្រោយពីការបោះឆ្នោតបានបញ្ចប់ទៅប៉ុន្មានម៉ោងក្រោយមក គជប បានប្រកាសថា អ្នកចេញទៅបោះឆ្នោត មានចំនួន ៦.៨៨៥.៧២៩ នាក់ ស្មើនឹង ៨២,១៧% នៃចំនួនអ្នកបោះឆ្នោតសរុប ៨.៣៨០.២១៧ នាក់ បើធៀបទៅកាលពីបោះឆ្នោត ឆ្នាំ២០១៣ អ្នកចេញទៅបោះឆ្នោតមានត្រឹមតែ ៦៩,៧១%ប៉ុណ្ណោះ៕